Mercedes បិទរោងចក្រផលិតឡាននៅប្រេស៊ីលចោល

កាលពីឆ្នាំ២០១៣ កន្លងទៅ ក្រុមហ៊ុន Mercedes បានប្រកាសពីគម្រោងសាងសង់រោងចក្រផលិតរថយន្តថ្មី សម្រាប់ទីផ្សារប្រទេសប្រេស៊ីល ដែលស្ថិតនៅទីប្រជុំក្រុង Iracemapolis នៃទីក្រុង Sao Paulo។ រយៈពេល ៣ឆ្នាំក្រោយមក រោងចក្រនោះក៏ត្រូវបានសាងសង់រួចរាល់ ហើយវាបានផលិតរថយន្ត C-Class និង GLA ជាច្រើន។

អ្វីដែលគួរឲ្យសោកស្តាយគឺ ដោយសារតែជំងឺរាតត្បាតកូវីដ១៩ នៅក្នុងឆ្នាំនេះ ក៏បានបង្ខំឲ្យក្រុមហ៊ុន Mercedes សម្រេចចិត្តដ៏ពិបាកមួយ គឺបិទរោងចក្រនេះចោលតែម្តង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនរថយន្តអាល្លឺម៉ង់ខាងលើ នឹងបិទរោងចក្រដែលអាចផលិតរថយន្តបាន ២០ ០០០គ្រឿងក្នុងមួយឆ្នាំនោះចោលតែម្តង ហើយបើយោងតាមសារព័ត៌មាន Reuters បានឲ្យដឹងថា វានឹងប៉ះពាល់ដល់បុគ្គលិកចំនួន ៣៧០នាក់ផងដែរ។

Mercedes បានទទួលស្គាល់ថា ជំងឺរាតត្បាតកូវីដ១៩ បានបណ្តាលឲ្យមានការធ្លាក់ចុះតម្រូវការនៃរថយន្ត Premium នៅប្រទេសប្រេស៊ីល។ ទោះយ៉ាងណា Mercedes នឹងបន្តធ្វើជំនួញនៅក្នុងប្រទេសប្រេស៊ីល នៅឯរោងចក្រ Sao Bernardo do Campo របស់ខ្លួន ដែលកំពុងធ្វើទំនើបកម្ម។

រោងចក្រខាងលើផលិតរថយន្តដឹកទំនិញ ដូចជាម៉ាក Accelo, Atego, Atron, Axor និង Actros ក៏ដូចជាម៉ាស៊ីន, ប៉ុង និងប្រអប់លេខ របស់ពួកវាផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម