MG គ្រោងប្រកាសចេញលក់ឡានអគ្គិសនីសុទ្ធ IM6 ​​នៅ​ក្នុងប្រទេស​ថៃ​នៅចុងខែ​មិនាខាងមុខនេះ

ក្រុមហ៊ុនផលិតរថយន្ត MG បានធ្វើការប្រកាសជាផ្លូវការថា ពួកគេនឹងប្រកាសចេញលក់ឡានអគ្គិសនីសុទ្ធ MG IM6 ​​នៅ​ក្នុងប្រទេស​ថៃ​នៅចុង​ខែមិនាខាងមុខនេះ ពោលគឺនឹងធ្វើឡើងនៅក្នុងថ្ងៃ​ទី ២៤ ខែ​មិនា ខណៈតម្លៃមិនទាន់ប្រកាសចេញជាផ្លូវការនៅឡើយទេ។

MG IM6 មានប្រវែងតួខ្លួនសរុប ៤ ៩០៤ ម.ម ទទឹង ១ ៩៨៨ ម.ម កម្ពស់ ១ ៦៦៩ ម.ម និងប្រវែងគម្លាតកង់ ២ ៩៥០ ម.ម ដំណើរការដោយ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ RWD ផលិតកម្លាំងបាន ២៩០ សេះ និងកម្លាំងរមួល ៤៥០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយជាជម្រើសអាគុយទំហំ ៧៥, ៨៣ និង ១០០គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦២៥, ៧០៥ និង ៧៦០ ទៅ ៨០២ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង (អាស្រ័យលើប្រភេទអាគុយ)។
  • ម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ RWD ផលិតកម្លាំងបាន ៣៣២ សេះ និងកម្លាំងរមួល ៥០០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយជាជម្រើសអាគុយទំហំ ៧៥, ៨៣ និង ១០០គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦២៥, ៧០៥ និង ៧៦០ ទៅ ៨០២ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង (អាស្រ័យលើប្រភេទអាគុយ)។
  • ម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ RWD ផលិតកម្លាំងបាន ៤០២ សេះ និងកម្លាំងរមួល ៥០០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយជាជម្រើសអាគុយទំហំ ៧៥, ៨៣ និង ១០០គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦២៥, ៧០៥ និង ៧៦០ ទៅ ៨០២ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង (អាស្រ័យលើប្រភេទអាគុយ)។
  • ម៉ូទ័រអគ្គិសនីចំនួន ២ ប៉ុង ២ AWD ផលិតកម្លាំងបាន ៧៧៧ សេះ និងកម្លាំងរមួល ៨០០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១០០គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយចាប់ពី ៧៦០ ទៅ ៨០២ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង (អាស្រ័យលើប្រភេទអាគុយ) និងជាន់ស្ទុះពី ០ ទៅ ១០០គ.ម/ម៉ោង ប្រើពេល ៣,៥វិនាទី។

សម្រាប់ការឌីស្សាញផ្នែកខាងក្រៅ រថយន្តនេះ ទទួលបានប៉ាណាបិទជិត ចង្កៀងមុខ LED រាងស្លីម និងចង្កៀងក្រោយអូសពីម្ខាងទៅម្ខាង ព្រមទាំងប្រើប្រាស់នូវថាសកង់ស្ព័រ និងទ្វារប្រភេទ frameless doors ជាដើម។ លើសពីនេះក៏ទទួលបានប្រព័ន្ធលីដាកម្រិតខ្ពស់ផងដែរ (ultra-long-range high-precision lidar)។

ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានកាប៊ីនឆ្លាតវៃ ដំណើរការដោយឈីប NVIDIA DRIVE Orin និង Qualcomm Snapdragon SA8295P ជំនាន់ទី ៤ និងប្រព័ន្ធជំនួយការបើកបរកម្រិតខ្ពស់ IM AD ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម