[បរទេស] ក្រុមហ៊ុន SAIC ដែលបច្ចុប្បន្នជាម្ចាស់ក្រុមហ៊ុន MG នៅក្នុងប្រទេសចិន មានគម្រោងផលិតរថយន្តអគ្គិសនីសុទ្ធ EV ថ្មីនៅឆ្នាំ ២០២៥ ជាមួយបច្ចេកវិទ្យាអាគុយប្រភេទ semi solid-state battery ជាស្តង់ដារ ហើយនឹងមិនមានការដំឡើងថ្លៃរថយន្តនោះទេ។
សម្រាប់ថ្មអាគុយរបស់ Solid-State battery ត្រូវបានគេមើលឃើញថាជាបច្ចេកវិទ្យាសំខាន់មួយដែលអាចដោះស្រាយបញ្ហាប្រឈមជាច្រើនដែលរថយន្តអគ្គិសនីកំពុងជួបប្រទះ រួមទាំងចម្ងាយនៃការបើកបរ និងតម្លៃ ។ លើសពីនេះយោងតាមក្រុមហ៊ុន MG ខ្សែថាមពលថ្មអាគុយនេះ នឹងផ្តល់នៅចំងាយនៃការបើកបរឆ្ងាយ និងសុវត្ថិភាព បន្ថែមពីលើប្រសិទ្ធភាពនៃការសាកថ្មកាន់តែប្រសើរឡើងជាងមុនផងដែរ ។
គួរបញ្ជាក់ផងដែរថា ថ្មអាគុយនេះក៏បានប្រើប្រាស់នៅលើរថយន្តរបស់ក្រុមហ៊ុន IM Motors ដែលជាក្រុមហ៊ុនរថយន្តមួយផ្សេងទៀតគ្រប់គ្រងដោយ SAIC គឺម៉ូដែល IM L6 ដែលមានទំហំ ១៣៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានដល់ទៅ ១ ០០០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ៕