MG ចេញរថយន្តអគ្គិសនី EP Plus ឆ្នាំ២០២២ លើទីផ្សារប្រទេសថៃ សាកថ្មម្តងបើកបាន ៣៨០ គីទ្បូម៉ែត្រ

ក្រុមហ៊ុន MG បានធ្វើការបង្ហាញចេញនូវរថយន្តអគ្គិសនីថ្មី EP Plus ឆ្នាំ២០២២ លើទីផ្សារប្រទេសថៃ ជាមួយតម្លៃចាប់ពី ២៩ ៦៤០ដុល្លារ(៩៩៨ ០០០ baht)។

រថយន្តនេះមានប្រវែងសរុប ៤,៥៤៤ មម ទទឹង ១,៨១៨ មម កម្ពស់ ១៥៤៣ មម និងប្រវែងគម្លាតកង់ ២៦៦៥ មម។ វាបានបំពាក់ជាមួយម៉ុទ័រខាងមុខចំនួនមួយអាចផលិតកម្លាំង ១៦០សេះ និងកម្លាំងរមួល ២៦០ ញ៉ូតុនម៉ែត្រ ដែលទទួលបានជំនួយពីអាគុយដែលមានថាមពល ៥០,៣ គីទ្បូវ៉ាត់ ដែលសាកពេញម្តងអាចធ្វើដំណើរបានដល់ ៣៨០ គីទ្បូម៉ែត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការសាកថ្មដោយប្រើដុំសាក AC ៧គីឡូវ៉ាត់ អាចជួយអោយរថយន្តនេះសាកពីថាមពល ០ ដល់ពេញប្រើពេល ៧ម៉ោង និង ១៥នាទី។ ចំណែកដុំសាក AC ៥០គីឡូវ៉ាត់ អាចសាកពីថាមពល ០-៨០ភាគរយប្រើពេល ៤០នាទី។

សម្រាប់ទីផ្សារប្រទេសថៃ MG EP Plus នឹងទទួលបាននូវការធានាចំនួន ៨ឆ្នាំ ឬ ១៨០ ០០០គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម