MG បង្ហាញមុខឡានអគ្គិសនី សាកម្ដងជិះបាន ៤០០គីឡូម៉ែត្រ

ក្រុមហ៊ុន MG បានបង្ហាញវត្តមានរថយន្តអគ្គិសនីថ្មីរបស់ខ្លួនមានឈ្មោះថា Marvel R ដែលផលិតឡើងសម្រាប់ទីផ្សារអឺរ៉ុប និងរំពឹងថាចេញលក់នៅខែឧសភាខាងមុខនេះ។

រថយន្ត Marvel R មានម៉ូទ័រអគ្គិសនីមួយនៅខាងមុខ និងពីរនៅខាងក្រោយ ដែលផ្គួបចូលគ្នាអាចផលិតកម្លាំងបានសរុប ២៨៤សេះ។ កម្លាំងនេះអាចស្ទុះពី ០ ទៅ ១០០គ.ម/ម៉ ក្នុងពេល ៤,៩វិនាទី និងមានល្បឿនអតិបរមា ២០០គ.ម/ម៉ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តអគ្គិសនីសុទ្ធនេះអាចបើកបរបានចម្ងាយ ៤០០គីឡូម៉ែត្រពេលសាកភ្លើងពេញ ដោយទំហំអាគុយរថយន្តនេះមិនទាន់ត្រូវបានបង្ហាញឲ្យដឹងនៅឡើយទេ ប៉ុន្តែវាមានគាំទ្រការសាកល្បឿនលឿនដែលអាចសាកពី ០% ដល់ ៨០% ក្នុងពេលត្រឹមតែ ៣០នាទៅ។

ចំពោះតម្លៃ រួមទាំងដំណឹងលម្អិតបន្ថែមទៀតអំពីរថយន្តអគ្គិសនី Marvel R របស់ MG នឹងត្រូវបង្ហាញចេញមុនពេលដែលវាត្រៀមខ្លួនរួចរាល់ក្នុងការដាក់លក់លើទីផ្សារជាផ្លូវការ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម