MG​ បញ្ចេញឡាន EV ថ្មីរបស់ខ្លួន ត្រៀមដាក់លក់នៅចុងឆ្នាំនេះ!

ទីបំផុត! ក្រុមហ៊ុនផលិតរថយន្ត MG បានធ្វើការដាក់ចេញជាផ្លូវការនូវរថយន្តអគ្គិសនី MG4 ថ្មីរបស់ខ្លួនហើយ ហើយគ្រោងនឹងប្រកាសចេញលក់នៅក្នុងខែកញ្ញាខាងមុខនេះ នៅក្នុងទីផ្សារប្រទេសចិន។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៣៩៥ ម.ម ទទឹង ១ ៨៤២ ម.ម កម្ពស់ ១ ៥៥១ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧៥០ ម.ម ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ (RWD) ផលិតកម្លាំងបាន ១៦១សេះ ផ្គួបជាមួយកញ្ចប់ថ្ម LFP (តួ​លេខ​ទំហំ​ថ្ម និង​ចម្ងាយមិន​ត្រូវ​បាន​គេ​បង្ហាញ​ទេ) មានល្បឿនអតិបរមា ១៦០ គីឡូម៉ែត្រក្នុងមួយម៉ោង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការឌីស្សាញផ្នែកខាងក្រៅ MG4 ទទួលបាននូវការរចនាជាមួយប៉ាណាបិទជិត ចង្កៀងមុខរាងស្លីម ចង្កៀងក្រោយប្រភេទ LED លេងការឌីស្សាញអូសកាត់ពីផ្នែកម្ខាងទៅម្ខាង ក៏ដូចជារូបរាងដ៏ស្ព័រជាមួយនឹងការរចនាដំបូលលយចេញមកខាងក្រៅ និងថាសកង់ទំហំ ១៧អ៊ីញ ជាដើម។ ចំពោះនៅផ្នែកខាងក្នុងវិញ នឹងទទួលបាននូវប្រព័ន្ធកាប៊ីនឆ្លាតវៃដែលបង្កើតឡើងដោយក្រុមហ៊ុន Oppo ។

គួរបញ្ជាក់ថា ក្រៅពីការបង្ហាញចេញនូវរថយន្តសេរ៊ីថ្មីនេះ ក្រុមហ៊ុន MG ផ្ទាល់ក៏គ្រោងនឹងបញ្ចេញនូវរថយន្តអគ្គិសនីចំនួន ១៣ម៉ូឌែល ផ្សេងទៀត នៅទូទាំងពិភពលោកក្នុងរយៈពេល ២ ឆ្នាំខាងមុខ ផងដែរ ដែលរថយន្តទាំងនេះគឺត្រូវបានវិនិយោគប្រមាណដល់ទៅ ១០០ ពាន់លានយន់ ឬ ១៤ ពាន់លានដុល្លារ ឯណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម