MG បានឈប់ទទួលការកក់ទុកជាបណ្ដោះអាសន្ននៃរថយន្ត MG EP Plus ចាប់ពីថ្ងៃនេះតទៅ ដោយសារបញ្ហាទាក់ទងនឹងគ្រឿងបន្លាស់

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត MG ប្រចាំនៅប្រទេសថៃ បានធ្វើការប្រកាសថារថយន្តអគ្គិសនីសុទ្ធ MG EP Plus នឹងឈប់ទទួលការកក់ទុកជាបណ្តោះអាសន្នចាប់ពីថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២២ ដោយសារបញ្ហាផ្នែកដែលទាក់ទងនឹងការផលិត ហើយមិន​ទាន់​ត្រូវ​បាន​កំណត់​នៅ​ឡើយ​ទេ​ថា​តើ​វា​នឹង​អាច​ទទួល​យក​ការ​កក់​ម្តងទៀត​នៅ​ពេល​ណា​នោះ​ទេ។

ក្រុមហ៊ុន MG Thailand បានប្រកាសបែកនេះគឺដោយសារតែការឆ្លើយតបដ៏ល្អពីគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការគាំទ្ររថយន្តអគ្គិសនី។ គួបផ្សំនឹងស្ថានភាពជំងឺរាតត្បាតនៃ COVID-19 និងការចែកចាយគ្រឿងបន្លាស់ដែលចាំបាច់សម្រាប់ផលិតកម្ម។ ជាលទ្ធផល វាមិនអាចទ្រទ្រង់តម្រូវការកើនឡើងបានទេ។ ដូច្នេះហើយ ត្រូវបញ្ឈប់ការទទួលការកក់ទុកសម្រាប់រថយន្តអគ្គិសនីនេះ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា រថយន្ត MG EP Plus ជារថយន្តអគ្គិសនីមួយក្នុងចំណោមរថយន្តអគ្គិសនីដែលចូលរួមក្នុងវិធានការគាំទ្រការប្រើប្រាស់ និងផលិតរថយន្តអគ្គិសនីក្នុងដំណាក់កាលដំបូងរបស់ប្រទេសថៃ។ ខណៈដែរ រថយន្តចំនួន ៣ ៥០០ គ្រឿង និងកំពុងខិតខំប្រឹងប្រែងដើម្បីពន្លឿនការដឹកជញ្ជូនជាបណ្តើរៗដល់អតិថិជនដែលបានបញ្ជាទិញ។

សម្រាប់រថយន្តអគ្គិសនីសុទ្ធ MG EP plus ដំណើរការដោយម៉ូទ័រអគ្គិសនីដែលមានកម្លាំង ១៦៣ សេះ កម្លាំងរមួល ២៦០ ញ៉ូតុនម៉ែត្រ ភ្ចាប់មកជាមួយនឹងអាគុយលីចូមអ៊ីយ៉ុងទំហំ ៥០,៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយរហូតដល់ ៣៨០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង គាំទ្រការសាកថ្មលឿនពី ០-៨០% ក្នុងរយៈពេល ៤០ នាទី និងសាកតាមរយៈ MG Home Charger ដល់ ១០០% ក្នុងរយៈពេល ៧ ម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម