[បរទេស] ក្រុមហ៊ុនផលិតរថយន្ត MG បានបញ្ជាក់ថា ខ្លួននឹងសាងសង់រោងចក្រផលិតរថយន្ត រួមជាមួយនឹងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ក្នុងប្រទេសម៉ិកស៊ិក ជាមួយនឹងការផ្លាស់ប្តូរនេះ MG ក្លាយជាក្រុមហ៊ុនរថយន្តចិនទី ២ ដែលសាងសង់រោងចក្រផលិតនៅក្នុងប្រទេសអាមេរិកខាងជើង។
ក្នុងនោះ ក្រុមហ៊ុនផលិតរថយន្តដែលគ្រប់គ្រងដោយ SAIC និយាយថា កន្លែងថ្មីនេះនឹងជួយឲ្យក្រុមហ៊ុនពង្រីកចំណែកទីផ្សាររបស់ខ្លួននៅក្នុងតំបន់ការ៉ាប៊ីន និងទទួលបានការយល់ដឹងកាន់តែប្រសើរឡើងអំពីទីផ្សាររថយន្តនៅអាមេរិកឡាទីន។
គួរឲ្យដឹងថា បច្ចុប្បន្នមិនមានព័ត៌មានច្រើនត្រូវបានចែករំលែកទេ ទោះជាយ៉ាងណាក៏ដោយ វាទំនងជាថារោងចក្រផលិតរបស់ MG នៅក្នុងប្រទេសម៉ិកស៊ិកនឹងស្ថិតនៅកន្លែងណាមួយរវាងរដ្ឋធានីម៉ិកស៊ិកស៊ីធី និងព្រំដែនសហរដ្ឋអាមេរិក។
ក្រៅពី MG កាលពីដើមឆ្នាំនេះ BYD បានប្រកាសពីគម្រោងសាងសង់រោងចក្រនៅក្នុងប្រទេសម៉ិកស៊ិក ប៉ុន្តែបានទទូចថាខ្លួននឹងមិនប្រើប្រាស់កន្លែងផលិតរថយន្តសម្រាប់ទីផ្សារសហរដ្ឋអាមេរិកនោះទេ ៕