MG នឹងដាក់លក់ឡាន EV ថ្មីរបស់ខ្លួននៅដើមខែក្រោយនេះហើយ!

បន្ទាប់ពីបានប្រកាសចេញនូវរូបរាងកាលពីសប្តាហ៍មុន ពេលនេះ ក្រុមហ៊ុនផលិតរថយន្ត MG បានធ្វើការសម្រេចគ្រោងនឹងប្រកាសដាក់លក់ជាផ្លូវការនូវរថយន្តអគ្គិសនី MG4 ថ្មីរបស់ខ្លួនហើយ ដោយនឹងធ្វើឡើងនៅក្នុងថ្ងៃទី ០៥ ខែសីហា ខាងមុខនេះ នៅក្នុងទីផ្សារប្រទេសចិន។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៣៩៥ ម.ម ទទឹង ១ ៨៤២ ម.ម កម្ពស់ ១ ៥៥១ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧៥០ ម.ម ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ (RWD) ផលិតកម្លាំងបាន ១៦១សេះ ផ្គួបជាមួយកញ្ចប់ថ្ម LFP (តួ​លេខ​ទំហំ​ថ្ម និង​ចម្ងាយមិន​ត្រូវ​បាន​គេ​បង្ហាញ​ទេ) មានល្បឿនអតិបរមា ១៦០ គីឡូម៉ែត្រក្នុងមួយម៉ោង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការឌីស្សាញផ្នែកខាងក្រៅ MG4 ទទួលបាននូវការរចនាជាមួយប៉ាណាបិទជិត ចង្កៀងមុខរាងស្លីម ចង្កៀងក្រោយប្រភេទ LED លេងការឌីស្សាញអូសកាត់ពីផ្នែកម្ខាងទៅម្ខាង ក៏ដូចជារូបរាងដ៏ស្ព័រជាមួយនឹងការរចនាដំបូលលយចេញមកខាងក្រៅ និងថាសកង់ទំហំ ១៧អ៊ីញ ជាដើម។ ចំពោះនៅផ្នែកខាងក្នុងវិញ នឹងទទួលបាននូវប្រព័ន្ធកាប៊ីនឆ្លាតវៃដែលបង្កើតឡើងដោយក្រុមហ៊ុន Oppo ខណៈព័ត៌មានលម្អិត និងតម្លៃវិញ មិនទាន់បង្ហាញចេញនៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម