[បរទេស] ក្រុមហ៊ុនផលិតរថយន្ត MG បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត MG Majestor ស៊េរីថ្មីចុងក្រោយ ប្រភេទ SUV កៅអី ៣ជួរ នៅឯពិព័រណ៍រថយន្ត BME 2025 ដែលកំពុងធ្វើឡើងនៅប្រទេសឥណ្ឌា ។
MG Majestor ផលិតឡើងផ្អែកនៅលើតួគ្រោងរបស់ភីកអាប់ ដំណើរការដោយម៉ាស៊ីនម៉ាស៊ូតចំណុះ ២,០ លីត្រ twin-turbo ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២១៥ សេះ និងកម្លាំងរមួល ៤៨០ ញ៉ូតុនម៉ែត្រ ប្រភេទបើកបរប៉ុង ២ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ ។
រថយន្តនេះមានប្រវែងតួខ្លួនសរុប ៥ ០៤៦ ម.ម ទទឹង ២ ០១៦ ម.ម កំពស់ ១ ៨៧៦ ម.ម ។ សម្រាប់ការឌីស្សាញផ្នែកខាងក្រៅផ្តល់នៅហាប់ណែន និងអំណាចជាមួយប៉ាណាមុខមួយផ្ទាំងធំ ចង្កៀងមុខ-ក្រោយប្រភេទ LED ព្រមទាំងថាសកង់ស្ព័រទំហំ ២០អ៉ីញជាដើម ។
ចំពោះនៅផ្នែកខាងក្នុងវិញ មានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ រួមទាំងហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold ផងដែរ ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការអ្នកបើកបរ ADAS កម្រិតទី ២ ផងដែរ ៕