MG បញ្ចេញរូបភាពផ្លូវការនៃរថយន្ត​ MG Mulan ប្រភេទ Crossover ក្នុងទីផ្សារប្រទេសចិន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត MG បានធ្វើការដាក់បញ្ចេញរូបភាពផ្លូវការសម្រាប់រថយន្ត MG Mulan ឬវាជា MG4 អគ្គិសនីថ្មី ដោយផ្អែកលើស្ថាបត្យកម្មអគ្គិសនីសុទ្ធរបស់ Nebula platform មុនពេលការចេញលក់នាពេលឆាប់ៗខាងមុខនេះក្នុងទីផ្សារប្រទេសចិន។

តាម​រូបភាព​អាច​មើល​ឃើញ​ថា MG Mulan ត្រូវ​បាន​រចនា​ឡើង​យ៉ាងទាក់ទាញប​ជាមួយ​ចង្កៀង​មុខ​រចនា​ថ្មី បន្ថែមរូបរាងបែបស្ព័រជាមួយនឹងចង្អូររាងអក្សរ U នៅពីលើគម្របម៉ាស៊ីន។ ត្រូវ​បាន​បំពាក់​ដោយ​ថាសកង់​​ពីរពណ៌ ជាមួយ​ដុំ​ហ្វ្រាំង calipers ​នៅ​ខាង​ក្នុង។ បន្ថែមជាមួយកាង spoiler ខាងក្រោយដែលត្រូវបានរចនាឡើងដើម្បីមើលទៅដូចជាបំណែកពីរដាច់ដោយឡែក និងចង្កៀងក្រោយ LED រាងអក្សរ Y រាងជាឆ្នូតអូសវែង។ ជាមួយគ្នានេះ នៅមិនទាន់មានរូបភាពនៃផ្នែកខាងក្នុងនៃ MG Mulan នៅឡើយទេ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

MG Mulan ក៏ប្រើបច្ចេកវិទ្យាអាគុយដែលហៅថា LBS recumbent cells ទំហំ ៦១,១ គីឡូវ៉ាត់ម៉ោង ដែលផ្តល់ថាមពលដល់ម៉ូទ័រអគ្គិសនីផលិតកម្លាំងបាន ១៥៤ សេះ កម្លាំងរមួល ​២៦០ ញ៉ូតុនម៉ែត្រ បង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៧,៣ វិនាទីអាចបើកបរបានចម្ងាយ ៤០២ គីឡូម៉ែត្រក្នុងការសាកថ្មម្តង ជាមួយប្រព័ន្ធបើកបរប៉ុង១ នឹងប្រព័ន្ធទ្រព្យួរ 5 Link multi-link rear suspension ធ្វើឲ្យការបើកបរកាន់តែប្រសើរឡើង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម