MG បញ្ចេញឡានអគ្គិសនីសុទ្ធ សាកថ្មម្តងជិះបាន ៥២៥គីឡូម៉ែត្រ ដាក់លក់នៅចិនខ្ទង់ ១មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្តបណ្តាក់ទុនរួមគ្នា SAIC និង MG បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីសុទ្ធ MG ES5 ស៊េរីថ្មីចុងក្រោយ ជាមួយតម្លៃលក់ចាប់ពី ១៤ ១០០ ដុល្លារ នៅទីផ្សារប្រទេសចិន ។

MG ES5 ផលិតឡើងនៅលើគ្រោងឆ្អឹង NPE architecture បំពាក់ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ១៦៨ សេះ និងកម្លាំងរមួល ២៥០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយដែលអាចបើកបរបានចម្ងាយ ៥២៥ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ភ្ជាប់ដោយប្រអប់លេខអូតូ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

 

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ៤៧៦ ម.ម ទទឹង ១ ៨៤៩ ម.ម កំពស់ ១ ៦២១ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧៣០ ម.ម ។ សម្រាប់ការឌីស្សាញផ្នែកខាងក្រៅមានលក្ខណៈបែបស្ព័រ ជាមួយប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED រាងស្លីម ព្រមទាំងថាសកង់ស្ព័រទំហំ ១៨អ៉ីញ ។

ចំពោះនៅផ្នែកខាងក្នុងមានកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen បញ្ឈរ រួមទាំងកន្លែងសាកថ្មឥតប្រើខ្សែ និងដំបូងកញ្ចក់ Panoramic sunroof ជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម