ថ្មីៗនេះ MG Cambodia បានបង្ហាញពីការតេស្តសាកល្បងនៃការបើកបរផ្លូវឆ្ងាយជាមួយរថយន្តអគ្គិសនីស៊េរីថ្មីរបស់ពួកគេ។ MG Marvel R គឺជារថយន្តSUVប្រណិតដែលប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធនិងមានសមត្ថភាពអាចបើកបរបានរយៈចម្ងាយ ៤០២Km ដែលជាលក្ខណៈពិសេសបញ្ផាក់ដោយក្រុមហ៊ុនMG។ ម្យ៉ាងវិញទៀត អ្នកធ្វើបទបង្ហាញរថយន្ត និងអ្នកបើកតេស្តសាកល្បងនៅប៉ែកអឺរ៉ុបបានសាកល្បងប្រសិទ្ធភាពនៃការបើកបររថយន្ត MG Marvel R នៅលើផ្លូវ highway (Autobahn) ក្នុងប្រទេសអាឡឺម៉ងហើយបានរកឃើញថា MG បានផ្តល់នូវការប៉ាន់ស្មានយ៉ាងល្អលើរយៈចម្ងាយការបើកបរ។
ដូចទៅនឹងរថយន្តប្រើសាំង ដែលអ្នកបើកបរកាន់តែសន្សំសំចៃ ប្រសិទ្ធភាពនៃការស៊ីប្រេងកាន់តែច្រើនដែលអ្នកនឹងអាចទទួលបាន។ គោលការណ៍ធ្វើការដូចគ្នាជាមួយរថយន្តអគ្គិសនីដែរ។ ជាមួយចំណេះដឹងនៃបច្ចេកទេសនេះ, ក្រុមការងាររបស់ MG Cambodia ចង់ពិសោធន៏ថាតើវាអាចបើកបរបានឆ្ងាយជាង ៤០២Km ក្នុងការបើកបរជាក់ស្តែងដែរឬទេ។ ហើយបន្ទាប់ពីសិក្សាស្រាវជ្រាវមក ពួកគេបានពិសោធន៏ឃើញថាការបើកបរពីភ្នំពេញទៅឆ្នេរសមុទ្រនៃក្រុងព្រះសីហនុ និងត្រឡប់មកភ្នំពេញវិញនៅទីតាំងដើមដែលបានចេញដំណើរជាមួយចម្ងាយសរុបរហូតដល់ ៤៣០Km។ ដូច្នេះវាអាចបើកបរលើស spec ដែលបានកំណត់រហូតដល់២៨Km។
ក្រុមការងារបានតាំងចិត្តយ៉ាងមុតមាំលើការតេស្តសាកល្បងនេះ និងបានបញ្ចប់ការធ្វើដំណើរយ៉ាងរលូនជាមួយថាមពលកម្លាំងគ្រប់គ្រាន់ពីរថយន្តផ្ទាល់ ហើយពួកគេក៏បានសម្រេចចិត្តរៀបចំជាកម្រងវីដេអូនៃសកម្មភាពទាំងមូលអំពីការតេស្តរយៈចម្ងាយនេះ និងបានផ្សព្វផ្សាយលើបណ្តាយសង្គមរបស់ពួកគេ។ ដើម្បីធ្វើកិច្ចការនេះបាន ពួកគេបានត្រៀមរួចជាស្រេចថាថាមពលរថយន្តគឺពេញ ១០០% និងមានសម្ពាធខ្យល់កង់ដែលត្រឹមត្រូវតាមស្តង់ដារ។ ពួកគេបានធ្វើដំណើរតែ២នាក់ប៉ុណ្ណោះក្នុងរថយន្តនោះគឺអ្នកបើកបរម្នាក់និងអ្នកថតវីដេអូម្នាក់។ ចំណែកម៉ាស៊ីនត្រជាក់គឺបានកំណត់យ៉ាងទាបបំផុតដើម្បីសន្សំថាមពល។ ពួកគេបានធ្វើដំណើរ ដោយបើកបរពីភ្នំពេញ-ក្រុងព្រះសីហនុមួយថ្ងៃវិលល្ងាចតាមផ្លូវល្បឿនលឿន។ ពួកគេក៏បានត្រៀមនិងរៀបចំនូវរថយន្តដឹកបើកតាមពួកគេដែរដើម្បីការពារករណីរថយន្តអស់ថាមពលតាមផ្លូវពេលត្រឡប់មកវិញ។
ពេលព្រឹកនៃការចាប់ផ្តើមតេស្ត, ក្រុមការងារបានពិនិត្យឃើញថារយៈចម្ងាយដែលអាចបើកបរបានបង្ហាញលើអេក្រង់រថយន្តថា ៣៧២Km ហើយរយៈចម្ងាយនេះគឺអាស្រ័យលើរបៀបនៃការបើកបរផងដែរ។ រថយន្តតេស្តនោះគឺជារថយន្ត demo ដែលប្រើសម្រាប់អតិថិជនបើកបរសាកល្បងហើយវាមិនធ្លាប់បានប្រើប្រាស់រយៈចម្ងាយឆ្ងាយពីមុនមកទេ។ វាពិតជាអស្ចារ្យណាស់ក្នុងការបង្ហាញទៅកាន់អ្នកទាំងអស់គ្នាថារថយន្តអគ្គិសនីនេះគឺមានកម្លាំងខ្លាំង។ ប៉ុន្តែក្រុមការងាបានតាំងចិត្តហើយថានឹងសាកល្បងការងារមួយនេះ ដែលវីដេអូនៃការតេស្តនោះគឺចាប់ផ្តើមពីវិមានឯករាជ្យភ្នំពេញ ហើយអ្នកធ្វើបទបង្ហាញក៏បានបង្ហាញនូវទូរស័ព្ទដែលមានបញ្ផាក់ពីថ្ងៃនិងពេលវេលាផងដែរ។
ដូចដែលពួកគេបានចាកចេញពីទីក្រុងនិងធ្វើដំណើរតាមផ្លូវល្បឿនលឿនជាមួយការប៉ាន់ស្មានរយៈចម្ងាយបើកបរយ៉ាងត្រឹមត្រូវ ហើយថាមពលថ្មវិញគឺមិនមានការថយចុះលឿននោះទេ។ ការបើកបរត្រូវបានប្រើប្រាស់និងកំណត់នូវមុខងារ ECO mode ហើយល្បឿនវិញគឺក្រោម ១០០Km/h ដើម្បីគ្រប់គ្រងរយៈចម្ងាយបើកបរតាមដែលអាចធ្វើបាន។ មុខងារ Eco គឺធ្វើការបានយ៉ាងល្អនៅពេលដែលពួកគេបើកបរក្នុងល្បឿន ៨០Km/h ក្នុងការឆ្ពោះទៅកាន់ក្រុងព្រះសីហនុវិញ ហើយរថយន្តបានបង្ហាញថាអាចបើកបរបាន ៣០០Km ទៀត នោះជាសញ្ញាបង្ហាញថាការតេស្តនឹងទទួលបានជោគជ័យ។
ការបើកបរមកដល់ក្រុងព្រះសីហនុដោយរលូននិងគ្មានបញ្ហា។ តែជាបញ្ហាគឺក្រុមការងារថត ដោយសារតែវាមានភ្លៀងធ្លាក់ខ្លាំងណាស់ដែលធ្វើឱ្យសម្រស់នៃទឹកសមុទ្រមិនសូវជាស្រស់ស្អាតសម្រាប់វីដេអូមួយនេះ។ ប៉ុន្តែយ៉ាងណាក៏ដោយ ថាមពលថ្មរបស់រថយន្តគឺនៅសល់ ៥២% ជាមួយការប៉ាន់ស្មានរយៈចម្ងាយបើកបរនៅសល់ដែលបង្ហាញលើអេក្រង់គឺ ២០០Km។ បន្ទាប់ពីបាយថ្ងៃត្រង់ហើយ ពួកគេបានរៀបចំភ្លាមៗក្នុងការត្រឡប់ពីឆ្នេរសមុទ្រឆ្ពោះទៅភ្នំពេញវិញតាមរយៈផ្លូវល្បឿនលឿនដដែល។
រថយន្តបានបើកបរតាមផ្លូវដដែល ហើយនៅពេលត្រឡប់មកវិញពួកគេក៏បានកំណត់ល្បឿនក្រោម ១០០Km/h ទើបធ្វើឱ្យការធ្វើដំណើរអូសបន្លាយរហូតលើស ៣ម៉ោង ដែលតាមធម្មតាគឺចំណាយពេលត្រឹមតែ ២ម៉ោង៣០នាទីប៉ុណ្ណោះ។ ប៉ុន្តែជាលទ្ធផល ការប៉ាន់ស្មាន់រយៈចម្ងាយបើកបរគឺបង្ហាញពួកគេថានៅសល់គីឡូច្រើនទៀតដែលអាចបើកបរបានដើម្បីបញ្ចប់ការតេស្តនេះដោយជោគជ័យ។ ពួកគេពិតជារំភើបណាស់ខណៈដែលការធ្វើដំណើរមកដល់ទីក្រុងភ្នំពេញវិញជាមួយថាមពលថ្មនៅសល់ ១០% និងមានរយៈចម្ងាយ ៤៩Km ទៀតអាចបើកបរបាន។ វាពិតជាមានថាមពលគ្រប់គ្រាន់ក្នុងការបើកបរពីវិមានឯករាជ្យភ្នំពេញទៅកាន់ក្រុងព្រះសីហនុនិងត្រឡប់មកវិញដោយសុវត្ថិភាព។ ក្រុមការងារពិតជាមានអារម្មណ៏ថារំភើបណាស់នៅពេលដែលរថយន្តអាចបើកបរទៅកាន់គោលដៅហើយនៅសល់ថាមពលអាចបើកបាន ៣០Kmទៀត ដែលមានន័យថាបន្ទាប់ពីបើកបរចម្ងាយ ៤៣០Km ហើយរថយន្តនៅសល់ថាមពលអាចបើកបាន ៣០Km បន្ថែមទៀត។ នេះអាចបញ្ផាប់បានថាការបើកបរជាក់ស្តែងរថយន្តអគ្គិសនី MG Marvel R គឺអាចបើកបានរហូតដល់ ៤៦០Km។ នេះពិតជាលទ្ធផលដែលបង្ហាញថាការបើកបរបានច្រើនជាង ៤០២Km ដែលលើសពី spec កំណត់ដោយអ្នកជំនាញរថយន្ត។
កម្រងវីដេអូនៃការតេស្តរយៈចម្ងាយនេះគឺអាចទស្សនាបាននៅលើផេកហ្វេសបុក MG EV Cambodia, MG Cambodia, Instagram និង Tiktok។ រថយន្តអគ្គិសនី MG Marvel R គឺអាចបើកបរលើសអ្វីដែលបានសំអាងដោយធ្វើដំណើរពីភ្នំពេញ-ក្រុងព្រះសីហនុនិងត្រឡប់មកវិញដោយមិនបាច់សាកថាមពលអគ្គិសនី។ នេះគឺជារយៈចម្ងាយដែលប្រជាជនកម្ពុជាដឹងថាវាមិនមែនរយៈចម្ងាយជិតនោះទេ។ មនុស្សជាច្រើនបានចាក់សាំងបន្ថែមលើរថយន្តរបស់ពួកគេមុនពេលត្រឡប់ពីក្រុងព្រះសីហនុមកភ្នំពេញវិញ ហើយជាក់ស្តែងនៅក្រុងព្រះសីហនុក៏បានឆ្នាំងសាករថយន្តអគ្គិសនីផងដែរ និងឆាប់ៗនេះនឹងមាននៅតាមបណ្តាចំណតផ្លូវល្បឿនលឿនទៀតផង។ នេះគឺមានន័យថាអ្នកប្រើប្រាស់នឹងមិនបារម្ភអំពីការសាកថាមពលមុនពេលត្រឡប់ឡើយ ព្រះរយៈចម្ងាយបើកបរគឺគ្រប់គ្រាន់និងអាចសាកថាមពលជាមួយឆ្នាំងសាកល្បឿនលឿនផងដែរ។ ការតេស្តរយៈចម្ងាយបើកបរនេះគឺបង្ហាញថារថយន្តអគ្គិសនីកំពុងក្លាយជាជម្រើសល្អសម្រាប់អ្នកកំពុងស្វែងរថយន្តថ្មី ហើយបច្ចេកវិទ្យានឹងតែងតែទំនើបឆ្ពោះទៅមុខឈានមុខគេ។
ខាងក្រោមនេះជាវីដេអូ៖