MG គឺជាម៉ាករថយន្តដ៏មានភាពល្បីល្បាញនិងមានដើមកំណើតក្នុងប្រទេសអង់គ្លេសតាំងពីឆ្នាំ១៩២៤ និងបានបង្ហាញវត្តមានឡើងនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០០៩ ជាមួយនឹងរថយន្តដ៏មានប្រជាប្រិយរបស់ពួកគេគឺរថយន្តប្រភេទ SUV, ប្រភេទ Crossover និងប្រភេទ sedan។ ហើយ MG គឺជាម៉ាករថយន្តដែលមានការរីកចម្រើនបានយ៉ាងឆាប់រហ័សក្នុងប្រទេសកម្ពុជាជាមួយនឹងចំណាត់ថ្នាក់ឈានមុខគេនៃរថយន្តដែលមានតម្លៃសមរម្យជាងគេក្នុងទីផ្សារ (តម្លៃមានចាប់ពី ៣០,០០០ដុល្លារឡើងប៉ុណ្ណោះ) និងបាននាំមុខនូវបច្ចេកវិទ្យាថ្មីដែលជំរុញអោយអ្នកបើកបរជាច្រើនបានធ្វើការផ្លាស់ប្តូរពីការប្រើប្រាស់រថយន្តមួយទឹកទៅប្រើរថយន្តថ្មីវិញ។
ទន្ទឹមនឹងនេះ ទីផ្សាររថយន្តបច្ចុប្បន្នគឺពិតជាមានការប្រគួតប្រជែងយ៉ាងខ្លាំងពីម៉ាករថយន្តថ្មីៗជាច្រើនដែលបាននាំចូលមកកាន់ប្រទេសកម្ពុជានាពេលថ្មីៗនេះ ក៏ប៉ុន្តែម៉ាករថយន្តមួយដែលហាក់ដូចជាមិនរងឥទ្ធិពលនោះគឺយីហោ MG ហើយម៉ាករថយន្តរបស់ចក្រភពអង់គ្លេសមួយនេះបានបន្តភាពខ្លាំងរបស់ខ្លួនជាមួយការទិន្នន័យលក់ចេញកាន់តែកើនឡើងជាបន្តបន្ទាប់ ខណៈពេលដែលក្រុមហ៊ុនរថយន្តដទៃកំពុងមានការថយនៃទិន្នន័យលក់។ MG នៅតែមានកំណត់ត្រាលក់ដ៏ល្អពីមួយឆ្នាំទៅមួយឆ្នាំចាប់តាំងពីពួកគេបានបើកមកម្លេះ ជាមួយគំនិតនិងការស្ដាប់អំពីតម្រូវការអតិថិជនរបស់គេ និងនាំមកជូនក៏ដូចជាផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនសម្រាប់អ្នកប្រើប្រាស់រថយន្តជាមួយនឹងរថយន្តដែលទំនើបនិងរថយន្តនាអនាគតនៃរថយន្តអគ្គិសនី។
ទោះបីជាយ៉ាងណា MG គឺបានកំពុងបង្កើតនូវរថយន្តបែបស្ព័រនៃរូបរាងខាងក្រៅនិងផ្នែកខាងក្នុងដែលផ្តល់នូវការរចនាដ៏ល្អឥតខ្ចោះនៃប្រភេទ SUV ស៊េរីថ្មីគឺរថយន្ត MG RX5 Reborn ជាមួយនឹងបទពិសោធន៏នៃការបើកបរដ៏គួរអោយចាប់អារម្មណ៍ និងមានតម្លៃសមរម្យ ជាមួយការផ្ដល់នូវបទពិសោធន៍ថ្មីសម្រាប់ការប្រើប្រាស់ជាលក្ខណៈគ្រួសារ ជាមួយបច្ចេកវិទ្យាថ្មីនៃ អេក្រង់កម្សាន្ត HDទំហំ ១៤.១អ៊ីញ និងតាប់ឡូឌីជីថលទំហំ១២.៣អ៊ីញ, ឧបករណ៏សាកថ្មទូរស័ព្ទឥតខ្សែ, ប្រព័ន្ធ Apple CarPlay និង Android Auto ។ល។ ដូច្នេះវាជាជម្រើសកាន់តែល្អក្នុងឆ្នាំ២០២៣នេះ សម្រាប់អ្នកដែលកំពុងស្វែងរកនូវរថយន្តថ្មីប្រណីតជាមួយតម្លៃដ៏សមរម្យ។
តម្រូវការចាំបាច់របស់ប្រជាជនកម្ពុជាមួយទៀតដែល MG ក៏បានស្តាប់និងគិតគូរនោះគឺរថយន្តប្រើអគ្គីសនី ព្រោះថាចាប់ពីឆ្នាំ២០៣៥តទៅ រថយន្តថ្មីទាំងអស់ដែលបង្កើតសម្រាប់ដាក់លក់នៅលើទីផ្សារគឺគួរតែគ្មានការបញ្ចេញឧស្ម័នជាតិពុលមកបរិស្ថានទេ។ ដូច្នេះហើយ MG បានយល់អំពីតម្រូវការមួយនេះសម្រាប់ប្រជាជនកម្ពុជាក៏ដូចជាជួយគាំទ្រដល់រាជរដ្ឋាភិបាល ដោយត្រៀមក្នុងការនាំចូលនូវរថយន្តអគ្គីសនីម៉ូឌែល MG Marvel R និង MG4 ដែលជារថយន្តប្រើអគ្គិសនីសុទ្ធ ជាមួយនឹងបច្ចេកវិទ្យាខ្ពស់ដោយគ្មានការបញ្ចេញជាតិពុលមកកាន់បរិស្ថានទេ ហើយអត្ថប្រយោជន៍ជាច្រើនក៏ដូចជាការសន្សំសំចៃខ្ពស់នៃតម្លៃប្រេងឥន្ធនៈ និងការថែទាំកាន់តែចំណាយទាប និងមានចំណុចល្អប្រសើរជាច្រើនដល់ភពផែនដីរបស់យើង ជាមួយរថយន្ត MG អគ្គីសនីទាំង២ម៉ូឌែលនេះ។
សរុបរួម MG ពិតជាបានដឹងនិងយល់ចំពោះតម្រូវការរបស់អ្នកទិញដោយផ្ដល់នូវអ្វីដែលថ្មីដែលជាបទពិសោធន៍ថ្មីនៃរថយន្តដែលកំពុងមានការចាប់អារម្មណ៍ខ្លាំងនៅលើទីផ្សារអឺរ៉ុបនិងនៅកម្ពុជាជាមួយនឹងវត្តមានថ្មីនៃរថយន្ត MG RX5 Reborn និងសមាជិកថ្មីនៃរថយន្តអគ្គីសនី MG Marvel R និង MG4 ដើម្បីបង្កើតជម្រើសកាន់តែច្រើនសម្រាប់ប្រជាជនកម្ពុជា រថយន្តប្រើប្រេងឥន្ធនះ និង រថយន្តប្រើអគ្គិសនី ដែលជារថយន្តកំពុងពេញនិយមខ្លាំងនៅទីផ្សារអឺរ៉ុប ហើយនឹងមានវត្តមាននៅប្រទេសកម្ពុជានាពេលឆាប់ៗនេះ៕