[បរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន SAIC Motor ដែលជាមេធំរបស់ MG បានធ្វើការដាក់បង្ហាញចេញនូវ concept រថយន្តអគ្គិសនីសុទ្ធ MG Cyber GTS ប្រភេទ coupe ទ្វារ ២ នៅក្នុងព្រឹត្តិការណ៏ Goodwood Festival ឆ្នាំ២០២៤ ដើម្បីអបអរខួបលើកទី ១០០ របស់ខ្លួន។
គួរបញ្ជាក់ផងថា MG Cyber GTS ត្រូវបានរចនាចេញពីបងរបស់វាគឺ MG Cyberster ប៉ុន្តែសារព័ត៌មានរបស់ចិនមួយចំនួននិយាយថាវាមានលក្ខណៈដូចនឹង Porsche 911 ដោយសារមានតួទាបនិងថាសកង់ក្រោយធំជាងខាងមុខ ប៉ុន្តែ GTS គឺអេមជាង Cyberster មកពីរូបរាងស្ព័រជាងនិងលក្ខណៈ aerodynamic កាចជាងបងរបស់វា។
ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ MG Cyber GTS ប្រហែលជានឹងមានមកជាមួយជម្រើសម៉ាស៊ីនចំនួន ២ ដែលដូចគ្នានឹង Cyberster គឺ៖
- ម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ ផលិតកម្លាំងបាន ៣១០ ទៅ ៣៣៥ សេះ និងកម្លាំងរមួល ៤៧៥ ញ៉ូតុនម៉ែត្រ ផ្គួបនឹងអាគុយ ៦៤ គីឡូវ៉ាត់ម៉ោង អាចបើកបានពី ៥០០ ទៅ ៥៨០ គីឡូម៉ែត្រ ពេលសាកពេញ និងរត់ពី ០-១០០ គីឡូម៉ែត្រ ខ្ទង់ ៤,៩ វិនាទី។
- ម៉ូទ័រអគ្គិសនីចំនួន ២ ប៉ុង ២ ផលិតកម្លាំងបាន ៥៣៦ សេះ និងកម្លាំងរមួល ៤០០ ញ៉ូតុនម៉ែត្រ ផ្គួបនឹងអាគុយ ៧៧ គីឡូវ៉ាត់ម៉ោង អាចបើកបាន ៥២០ គីឡូម៉ែត្រ ពេលសាកពេញ និងរត់ពី ០-១០០ គីឡូម៉ែត្រ និងរត់ពី ០-១០០ គីឡូម៉ែត្រខ្ទង់ ៣,២ វិនាទី។