MG G50 ស៊េរីថ្មីចុងក្រោយ ប្រភេទ MPV បង្ហាញខ្លួននៅឯពិព័រណ៍រថយន្តក្នុងប្រទេសវៀតណាម

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត MG បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត MG G50 ស៊េរីថ្មីចុងក្រោយ ប្រភេទ MPV នៅឯពិព័រណ៍រថយន្ត Vietnam Motor Show ដែលកំពុងធ្វើឡើងក្នុងប្រទេសវៀតណាម ។

MG G50 ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៦៨ សេះ និងកម្លាំងរមួល ២៨៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃ ៦វគ្គ រួមទាំងប្រអប់លេខអូតូ ៧វគ្គ ប្រភេទ dual-clutch ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តប្រភេទ MPV នេះមានប្រវែងតួខ្លួនសរុប ៤ ៨២៥ ម.ម ទទឹង ១ ៨២៥ ម.ម កំពស់ ១ ៨០០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៨០០ ម.ម ។ សម្រាប់ផ្នែកខាងក្រៅមានប៉ាណាមុខមួយផ្ទាំងធំតុបតែងជាមួយក្រូម៉េ ចង្កៀងមុខ-ក្រោយប្រភេទ LED ព្រមទាំងថាសកង់ស្ព័រទំហំ ១៧អ៉ីញជាដើម ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ រួមទាំងហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម