MG HS ជំនាន់ថ្មី ប្រភេទអគ្គិសនីសុទ្ធ គ្រោងនឹងបង្ហាញខ្លួនជាផ្លូវការនៅឆ្នាំក្រោយ

[បរទេស] ក្រុមហ៊ុនផលិតរថយន្តបណ្តាក់ទុនរួមគ្នា SAIC និង MG បានធ្វើការដាក់បង្ហាញចេញនៅរូបភាពប៉ាតង់នៃរថយន្ត MG eHS ជំនាន់ទី ២ ប្រើថាមពលអគ្គិសនីសុទ្ធ ដើម្បីជំនួសរថយន្តអគ្គិសនី Marvel R SUV របស់ខ្លួន គ្រោងនឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងឆ្នាំ ២០២៤ ។

MG eHS ជំនាន់ថ្មីនេះ នឹងផលិតឡើងនៅលើគ្រោងឆ្អឹង Modular Scalable Platform (MSP) ដែលគ្រោងឆ្អឹងនេះបានធ្វើឲ្យប្រសើរឡើងនៅជម្រើសម៉ូទ័រអគ្គិសនីចំនួន ១ និងចំនួន ២ នឹងអាចមានថាមពលដូចទៅនឹងរថយន្ត Marvel R ម៉ូដែលបច្ចុប្បន្ន សម្រាប់ម៉ូដែលប៉ុង ១ មានកម្លាំង ១៧៨ សេះ និងកម្លាំងរមួល ៤១០ ញ៉ូតុនម៉ែត្រ ជម្រើសនៃម៉ូទ័រអគ្គិសនីចំនួន ២ មានកម្លាំង ២៨៨ សេះ និងកម្លាំងរមួល ៦៦៥ ញ៉ូតុនម៉ែត្រ ។ ខណៈទំហំអាគុយ និងចម្ងាយនៃការបើកបរនៅមិនទាន់ដឹងនៅឡើយទេ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការរចនានៅផ្នែកខាងក្រៅ មានលក្ខណៈបែបស្ព័រដោយផ្នែកខាងមុខរន្ធខ្យល់ទំហំធំ ចង្កៀងមុខ Matrix LED រាងស្លីម និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាងជាដើម ។ ខណៈពេលដែលមិនមានរូបភាពខាងក្នុង ប៉ុន្តែត្រូវបានគេរំពឹងថាមានអេក្រង់ទំហំកំសាន្ត touchscreen ទំហំ ១០,២៥ អ៉ីញ អាចភ្ជាប់ជាមួយ Apple CarPlay និង Android Auto ព្រមទាំងប្រព័ន្ធសុវត្ថិភាពនិងជំនួយការអ្នកបើកបរ MG Pilot ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម