[បរទេស] កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ត MG បានប្រកាសដាក់ចេញនូវរថយន្ត MG HS ជំនាន់ទី២ ប្រភេទ SUV មុនពេលដាក់បង្ហាញជាផ្លូវការនៅថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០២៤ នេះ។
រថយន្តនេះត្រូវបានរំពឹងថានឹងទទួលបានម៉ាសុីនដំណើរការ ៣ ជម្រើសរួមមាន ម៉ាសុីនសុាំង ម៉ាសុីនកូនកាត់ និងម៉ាសុីនអគ្គិសនីសុទ្ធ។ តែបើនិយាយពីការរចនាផ្នែកខាងក្រៅវិញគឺទទួលបានរូបរាងថ្មីបែបស្ព័រដែលមានបំពាក់កាងស្ព័រនៅផ្នែកខាងមុខ ចង្កៀងមុខដ៏ស្លីម និងថាសកង់ស្ព័រជាដើម។
គួរឲ្យដឹងថា MG HS បច្ចុប្បន្នត្រូវបានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ២០១៨ ហើយទទួលបានការអាប់ឌែតថ្មីក្នុងឆ្នាំ ២០២០ ។ យ៉ាងណាមិញសម្រាប់ព័ត៌មានលម្អិតបន្ថែម មានតែរងចាំបន្ថែមទៀត ៕