[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត MG បានធ្វើការដាក់បង្ហាញចេញនូវរថយន្ត MG HS ជំនាន់ទី ២ របស់ខ្លួនជាផ្លូវការនៅក្នុងព្រឹត្តិការណ៏ Goodwood Festival ចក្រភពអង់គ្លេស ដែលមានតម្លៃលក់ចាប់ពី ៣២ ២០០ ដុល្លារ ដល់ ៤០ ៥០០ ដុល្លារ។
រថយន្តនេះមានប្រវែងតួខ្លួនសរុបចាប់ពី ៤ ៦៥៥ ម.ម ទៅ ៤ ៦៧០ ម.ម ទទឹង ១ ៨៩០ ម.ម និងប្រវែងគម្លាតកង់-ក្រោយ ២ ៧៦៥ ម.ម ព្រមទាំងទទួលបានជម្រើសម៉ាសុីន ២ ជម្រើសរួមមាន៖
- ជម្រើសប្រើប្រាស់ម៉ាសុីីនកូនកាត់ hybrid ធ្វើការរួមគ្នារវាងម៉ាសុីនសុាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ ផលិតកម្លាំងបាន ៣៤៨ សេះ ផ្គួមជាមួយអាគុយទំហំ ២៤,៧ គីឡូវ៉ាត់ម៉ោង អាចបើកបរបានខ្ទង់ ១២១ គីឡូម៉ែត្រ ដោយប្រើថាមពលអគ្គិសនីសុទ្ធ និងរត់ស្ទុះពី ០-១០០ គីឡូម៉ែត្រ ចំណាយពេល ៦,៨ វិនាទី។
- ជម្រើសប្រើប្រាស់ម៉ាសុីនសុាំងចំណុះ ១,៥ លីត្រ turbocharged ផលិតកម្លាំងបាន ១៦៨ សេះ និងកម្លាំងរមួល ២៧៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃ ៦ វគ្គ និងលេខអូតូ ៧ វគ្គ ព្រមទាំងប្រភេទបើកបរប៉ុង ១ FWD ។
សម្រាប់ការរចនានៅផ្នែកខាងក្រៅ មានលក្ខណៈបែបស្ព័រដោយផ្នែកខាងមុខមានប៉ាណានិងរន្ធខ្យល់ទំហំធំអមដោយចង្កៀងមុខ Matrix LED ដ៏ស្លីមទាំងសងខាង និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង និងប្រើប្រាស់ថាសកង់ស្ព័រជាដើម។
ខណៈពេលដែរផ្នែកខាងក្នុងវិញទទួលបានអេក្រង់ភ្លោះទំហំ ១២,៣ អ៊ីញ អាចភ្ជាប់ជាមួយមុខងារ Apple CarPlay និង Android Auto ឥតខ្សែ, ប្រព័ន្ធសម្លេង ៨ ចំនុច, កន្លែងសាកថ្មឥតខ្សែ, កាម៉េរ៉ា ៣៦០ ដឺក្រេ ព្រមទាំងប្រព័ន្ធសុវត្ថិភាពនិងជំនួយការអ្នកបើកបរ MG Pilot ADAS ៕ លើសពីនេះ ផ្នែកខាងក្នុងរបស់រថយន្តនេះក៏អាចផ្ទុកទម្ងន់បាន ៥០៧ គីឡូក្រាម ផងដែរ។