MG HS ប្រភេទ PHEV ប្រើអគ្គិសនី លាយសាំង អាចជិះបានលើស ១ពាន់គីឡូម៉ែត្រ តម្លៃខ្ទង់ ៣មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត MG បានធ្វើការដាក់បញ្ចេញនៅរថយន្ត MG HS ប្រភេទ PHEV ស៊េរីថ្មីចុងក្រោយ នៅទីផ្សារប្រទេសអូស្រ្តាលី ៣៤ ០៧៥ ដុល្លារ ដល់ ៣៦ ០០០ ដុល្លារ ។

MG HS ដំណើរការដោយប្រព័ន្ធ Plug-in hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនី ១ អាចផលិតកម្លាំងបានសរុប ៤០២ សេះ ផ្គួបជាមួយអាគុយទំហំ ២៤,៧គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១២០ គីឡូម៉ែត្រ ពីការប្រើថាមពលអគ្គិសនីសុទ្ធ ខណៈ​ប្រើអគ្គិសនី លាយសាំងអាចបើកបរបានច្រើនជាង ១ពាន់គីឡូម៉ែត្រ ព្រមទាំងមានប្រព័ន្ធផ្ទេរថាមពល V2L ផងដែរ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ៦៥៥ ម.ម ទទឹង ១ ៨៩០ ម.ម កំពស់ ១ ៦៣៤ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧៦៥ ម.ម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅ មានលក្ខណៈបែបស្ព័រដោយផ្នែកខាងមុខមានប៉ាណាមួយផ្ទាំងធម អមដោយចង្កៀងមុខប្រភេទ LED មុខងារទម្លើង-ទម្លាក់ហ្វាកូតអូតូ ក៏ដូចជាថាសកង់ស្ព័រទំហំ ១៩អ៉ីញ ព្រមទាំងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង និងទ្វាឃ្លុបក្រោយបើក-បិទដោយថាមពលអគ្គិសនី ។

ចំពោះនៅផ្នែកខាងក្នុង ទទួលបានកងុទ័របង្ហាញព័ត៌មានឌីជីថល  និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៊ីញដូចគ្នា ជាប្រភេទអេក្រង់ភ្លោះ អាចប្រើមុខងារ Apple CarPlay និង Android Auto រួមទាំងហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold កន្លែងសាកថ្មឥតប្រើខ្សែ, កាម៉េរ៉ា ៣៦០ ដឺក្រេ ព្រមទាំងប្រព័ន្ធសុវត្ថិភាពនិងជំនួយការអ្នកបើកបរ MG Pilot ADAS ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម