MG M9 ប្រភេទ MPV ប្រើអគ្គិសនីសុទ្ធ គ្រោងនឹងបង្ហាញខ្លួនជាផ្លូវការនៅចុងសប្តាហ៍នេះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត MG គ្រោងនឹងធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តអគ្គិសនីសុទ្ធ MG M9 ស៊េរីថ្មីចុងក្រោយ ប្រភេទ MPV នៅឯពិព័រណ៍ MGB Expo 2025 ដែលធ្វើឡើងនៅប្រទេសឥណ្ឌាចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៥ ។

MG M9 បំពាក់ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២៤១ សេះ និងកម្លាំងរមួល ៣៥០ ញ៉ូតុនម៉ែត្រ ផ្គួបដោយអាគុយទំហំ ៩០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៨០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ខណៈការសាកថ្មល្បឿនលឿន ៣០-៨០% ប្រើរយៈពេល ៣០នាទី ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា MG M9 គឺជា MPV អគ្គិសនីដែលប្តូរពី Maxus Mifa 9 ហើយត្រូវបានលក់នៅលើទីផ្សារអន្តរជាតិមួយចំនួនដូចជា សិង្ហបុរី អូស្ត្រាលី និងហ្វីលីពីន ដែលស្ថិតនៅក្រោមក្រុមហ៊ុន SAIC ដោយផលិតផលនៅលើគ្រោងឆ្អឹងដូចគ្នា ដោយគ្រាន់តែមានឈ្មោះផ្សេងគ្នាអាស្រ័យលើទីផ្សារប៉ុណ្ណោះ។

សម្រាប់រថយន្តអគ្គីសនីសុទ្ធ MG M9 ស៊េរីថ្មីចុងក្រោយ រំពឹងថា នឹងមានតម្លៃលក់ចាប់ពី ៦៩ ៩០០ ដុល្លារ ដល់ ៧៥ ៧០០ ដុល្លារ នៅទីផ្សារប្រទេសឥណ្ឌា ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម