MG Marvel R ទទួលបានលទ្ធផលផ្កាយ ៤ ពីការធ្វើតេស្តង់ដាររបស់ Euro NCAP

រថយន្តអគ្គិសនី MG Marvel R ឆ្នាំ២០២១ ទើបទទួលបានការចេញលក់ជាផ្លូវការនៅលើទីផ្សារអ៊ឺរ៉ុប ព្រមទាំងទទួលបាននូវលទ្ធផលផ្កាយ ៤ ពីការធ្វើតេស្តស្តង់ដាររបស់ Euro NCAP។

ជាមួយលទ្ធផលនៃការធ្វើតេស្តនេះ រថយន្ត MG Marvel R ទទួលបានពិន្ទុទៅលើការការពារអ្នកបើកបរចំនួន ៨០ភាគរយ, ការការពារទៅលើកុមារចំនួន ៧៥ភាគរយ, ការការពារអ្នកថ្មើរជើង ឬអ្នកជិះកង់ ចំនួន ៥៥ភាគរយ និងចំនួន ៨០ភាគរយ ទៅលើប្រព័ន្ធសុវត្ថិភាព។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Marvel R ដំណើរការដោយម៉ូទ័រអគ្គិសនីមួយនៅខាងមុខ និងពីរនៅខាងក្រោយ ដែលផ្គួបចូលគ្នាអាចផលិតកម្លាំងបានសរុប ២៨៤សេះ។ កម្លាំងនេះអាចស្ទុះពី ០ ទៅ ១០០គ.ម/ម៉ ក្នុងពេល ៤,៩វិនាទី និងមានល្បឿនអតិបរមា ២០០គ.ម/ម៉ផងដែរ។ រថយន្តអគ្គិសនីសុទ្ធនេះអាចបើកបរបានចម្ងាយ ៤០០គីឡូម៉ែត្រពេលសាកភ្លើងពេញ ដោយទំហំអាគុយ ៧០គីឡូវ៉ាត់ម៉ោង វាមានគាំទ្រការសាកល្បឿនលឿន ១១គីឡូវ៉ាត់ ដែលអាចសាកពី ០% ដល់ ៨០% ក្នុងពេលត្រឹមតែ ៤០នាទីទៅ។

បន្ថែមពីនេះវាបានបំពាក់ជាមួយប្រព័ន្ធ V2L ដែលអនុញ្ញាតអោយអាគុយ ផ្តល់ថាមពលទៅកាន់ឧបករណ៍ដទៃទៀតដូចជា៖ កង់អគ្គិសនី Scooter, កុំព្យូទ័រ, ស្នប់ខ្យល់ និងឧបករណ៍ដទៃទៀតផងដែរ។ រួមជាមួយប្រព័ន្ធជំនួយការបើកបរ MG Pilot ដែលមានមុខងារចំនួន ១៤មុខងារផងដែរ។ រថយន្តនេះមានតម្លៃចាប់ពី ៤៧ ៦០០ដុល្លារ(៤ម៉ឺនអឺរ៉ូ) ដល់ ៦0 0០០ដុល្លារ(៥ម៉ឺនអឺរ៉ូ) សម្រាប់ទីផ្សារអឺរ៉ុប៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម