MG Maxus 9 Plus EV ប្រភេទ MPV សាកថ្មម្តងជិះបានជិត ៦០០គីឡូម៉ែត្រ ឯតម្លៃខ្ទង់ ៥ម៉ឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត MG ប្រចាំនៅទីផ្សារប្រទេសថៃ បានធ្វើការដាក់បញ្ចញនៅរថយន្តប្រភេទ MPV ប្រើថាមពលអគ្គិសនីសុទ្ធគឺម៉ូដែល Maxus 9 Plus ស៊េរីថ្មីចុងក្រោយ ដែលមានតម្លៃលក់ចាប់ពី ៥៥ ០៧៥ ដុល្លារឡើងទៅ សម្រាប់នៅទីផ្សារថៃ ។

ការមកដល់នៃជម្រើសម៉ូដែលថ្មី MG MAXUS 9 PLUS នេះ ត្រូវបានធ្វើឲ្យប្រសើរឡើងទាំងខាងក្នុង និងខាងក្រៅ ដោយទទួលបានការឌីស្សាញថ្មី ភ្ជាប់មកជាមួយចង្កៀងបំភ្លឺពេលថ្ងៃ DRL ដែលលាតសន្ធឹងពេញខាងមុខ ដាច់ចេញពីសនុំចង្កៀងបំភ្លឺផ្លូវ ជាមួយរន្ធខ្យល់ទំហំធំ ក៏ដូចជាប្រើប្រាស់ថាសកង់ស្ព័រទំហំ ១៩ អ៉ីញថ្មី និងមានប្រព័ន្ធផ្ទេរថាមពលចេញពីរថយន្ត V2L ផងដែរ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញ  បំពាក់ជាមួយកៅអីស្បែក និងកៅអីស្បែក Captain seat នៅជួរទី ២ បន្ថែមជាមួយតុ, កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៩ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ ភ្ជាប់មុខងារ Apple CarPlay និង Android Auto ឧបករណ៍បំពងសំឡេង ៨ ចំនុច និងដំបូលកញ្ចក់ Panoramic sunroof ចំនួន ២ ទីតាំងជាដើម ។

ទាក់ទងនឹងផ្នែកម៉ាស៊ីន រថយន្តនេះ ដំណើរការដោយម៉ូទ័រអគ្គិសនី ១ មានកម្លាំង ២៤៥ សេះ និងកម្លាំងរមួល ៣៥០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៩០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៤០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ដូចគ្នាទៅនឹងម៉ូដែល Maxus 9 ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម