MG One ចេញតម្លៃលក់ហើយ ចាប់ពីជិត២ម៉ឺនដុល្លារ

រថយន្ត MG One ស៊េរីឆ្នាំ២០២២ បានប្រកាសចេញនៅទីផ្សារប្រទេសចិនកាលពីខែសីហាកន្លងទៅ ដោយពេលនេះតម្លៃលក់ត្រូវានប្រកាសចេញហើយ គឺមានចាប់ពីប្រមាណ ១៧ ០០០ដុល្លារ ដល់ប្រមាណ ២១ ០០០ដុល្លារ។

ក្នុងនោះដែរ MG One នឹងមានដាក់លក់ជាបីប្រភេទ ដោយមានប្រភេទ Standard, Startup និងប្រភេទ Advanced ផងដែរ។ តម្លៃធូរថ្លៃនេះជាចំណុចទាក់ទាញមួយ ប៉ុន្តែរូបរាងរបស់វាក៏ជាចំណុចទាក់ទាញមួយដែរ ដែលមើលទៅមានរចនាបថទាន់សម័យសក្ដិសមនឹងយុវវ័យបច្ចុប្បន្ន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះមានបំពាក់ដោយអេក្រង់ទំហំ ៣០អ៉ីញ ជាប្រភេទបណ្ដុំអេក្រង់ស្រដៀងនឹងរថយន្ត Mercedes-Benz ដែរ ដោយក្នុងនោះមានកុងទ័រ និងអេក្រង់កម្សាន្តភ្ជាប់គ្នាតែម្ដង។ បន្ថែមពីនេះរថយន្តនេះក៏មានចំណុចទាក់ទាញជាច្រើនទៀតផងដែរ ដូចជាមានដំបូលកញ្ចក់, ប្រើប្រាស់ឈីប Qualcomm Snapdragon 8155, ម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិ និងមុខងារដោះសោ ចាក់សោដោយប្រើស្មាតហ្វូនជាដើម។

រថយន្ត MG One ដែលលក់នៅទីផ្សារប្រទេសចិន មានចំណុះ ១,៥លីត្រ ៤ស៊ីឡាំង ជាប្រភេទ Turbocharged ដែលអាចផលិតកម្លាំងបាន ១៨១សេះ និងមានល្បឿនអតិបរមា ១៩៥គ.ម/ម៉៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម