MG S5 EV ប្រើអគ្គីសនីសុទ្ធ សាកថ្មម្តងជិះបាន ៥៤០ គីឡូម៉ែត្រ ដាក់លក់នៅថៃតម្លៃលក់ខ្ទង់ ២មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត MG បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តអគ្គីសនីសុទ្ធ MG S5 EV ស៊េរីឆ្នាំ ២០២៥ ជាមួយតម្លៃលក់ ២១ ២២០ ដុល្លារ ដល់ ២៦ ៥២៦ ដុល្លារ នៅឯពិព័រណ៍រថយន្ត Bangkok Motor Show 2025 កំពុងធ្វើឡើងនៅប្រទេសថៃ ។

រថយន្តនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង NPE platform ដំណើរការដោយ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ១៧០ សេះ និងកម្លាំងរមួល ២៥០ ញ៉តុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៥០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤១៦ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង សម្រាប់ម៉ូដែល D និង X
  • ម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ២៤៥ សេះ និងកម្លាំងរមួល ៣៥០ ញ៉តុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៦៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៥០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង សម្រាប់ម៉ូដែល V ។ សម្រាប់ការសាកថ្មល្បឿនលឿនបានពី ៣០-៨០% ប្រើរយៈពេល ៣០នាទី ។

សម្រាប់ការឌីស្សាញផ្នែកខាងក្រៅ មានប៉ាណាមុខបិទជិត ចង្កៀងមុខប្រភេទ LED មានមុខងារទម្លើង-ទម្លាក់ដោយស្វ័យប្រវត្តិ កញ្ចក់ចំហៀងសក្តោបអូតូ ភ្ជាប់អំពូលស៊ីញូ LED ជាមួយមុខងារផ្តល់សញ្ញាគ្រោញថ្នាក់មកពីផ្នែកចំហៀង Blind Spot Monitoring ក៏ដូចជាថាសកង់ស្ព័រទំហំ ១៨អ៉ីញ និងទ្វារឃ្លុបក្រោយបើក-បិទដោយការក្រវាសជើង ។

ចំពោះនៅផ្នែកខាងក្នុង  មានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៨ អ៉ីញ ប្រើប្រព័ន្ធប្រតិបត្តិការ i-SMART system រួមទាំង Apple CarPlay/Android  ហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ ដំបូលកញ្ចក់ Panoramic sunroof ជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម