MG VS ប្រភេទ Hybrid កាន់តែសន្សំសំចៃ គ្រោងបង្ហាញខ្លួនជាផ្លូវការនៅថៃខែក្រោយនេះ

[ទីផ្សារបរទេស] ក្រុមហ៊ុន MG Motor Thailand ប្រចាំនៅប្រទេសថៃ ដែលជាទីផ្សារផ្តោតលើរថយន្ត SUV និង Crossover សេរ៊ីចុងក្រោយ បានត្រៀមធ្វើការដាក់បង្ហាញចេញនៅរថយន្តស៊េរីថ្មី NEW MG VS ឬហៅថា Roewe Totoro SUV ខ្នាតតូចនៅក្នុងប្រទេសចិន ដើម្បីដាក់លក់នៅក្នុងទីផ្សាររបស់ខ្លួននៅខែក្រោយនេះ។

សម្រាប់រថយន្ត MG VS ផ្តោតលើការរចនាទំនើបចុងក្រោយរបស់ម៉ាកយីហោ ដោយមានតួខ្លួនពីរពណ៌ ប៉ាណាមុខរចនាឲ្យឈ្មោះថា borderless design grills ចង្កៀងមុខប្រភេទ LED ថ្មីរំលេចដោយខ្សែពណ៌ខៀវតូចអូសកាត់ពេញផ្នែកខាងមុខ កាងខាងមុខរចនាថ្មី, ថាសកង់ស្ព័រទំហំ ១៧ អ៊ីញ, ចង្កៀងខាងក្រោយ LED រួមជាមួយនឹងឡូហ្គោ Hybrid និងទ្វារខាងក្រោយបើក-បិទដោយថាមពលអគ្គិសនី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ផ្នែកខាងក្នុងត្រូវបានរចនាយ៉ាងប្រណិត និងផាសុកភាព​ ដោយមានបំពាក់ជាមួយអេក្រង់ភ្លោះដោយមានកុងទ័រព័ត៌មានទំហំ​ ១២,៣ អ៊ីញ និងអេក្រង់កំសាន្ត ជាមួយនឹងដៃចង្កូតពហុមុខងារប្រភេទ 3-spoke, ឧបករណ៍បំពងសំឡេងម៉ាក Yamaha, ដំបូលកញ្ចក់ panoramic sunroof និងប្រព័ន្ធហ្វ្រាំងដៃអេឡិចត្រូនិច EPB និងមុខងារ Auto Brake Hold។

ចូលទៅកាន់ផ្នែកម៉ាស៊ីវិញ រថយន្តនេះ ត្រូវបានបំពាក់ដោយម៉ាស៊ីនសាំង Hybrid ចំណុះ ១,៥ លីត្រ ទំហំ ៤ ស៊ីឡាំង ដែលអាចកម្លាំងបាន ១៨២ សេះ និងកម្លាំងរមួល ៣៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ E-CVT ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម