[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត MG បានធ្វើការដាក់ចេញលក់ជាផ្លូបការនៅរថយន្ត MG RX9 ស៊េរីថ្មីចុងក្រោយ ប្រភេទ SUV កៅអី ៣ជួរ នៅទីផ្សារប្រទេសក្នុងតំបន់អារ៉ាប់រួម ជាមួយតម្លៃលក់ចាប់ពី ២៦ ០០០ ដុល្លារឡើងទៅ ។
MG RX9 ប្រើប្រាស់ម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២០១ សេះ និងកម្លាំងរមួល ៣៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៩វគ្គ ប៉ុង ២ ។
រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ៩៨៣ ម.ម ទទឹង ១ ៩៦៧ ម.ម កំពស់ ១ ៧៨៦ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៩១៥ ម.ម ។ សម្រាប់ផ្នែកខាងក្រៅឌីស្សាញបែបស្ព័រ ជាមួយប៉ាណាមុខទំហំធំ ចង្កៀងមុខ-ក្រោយប្រភេទ LED ព្រមទាំងថាសកង់ស្ព័រទំហំ ២១អ៉ីញ និងទ្វារឃ្លុបក្រោយបើក-បិទដោយថាមពលអគ្គិសនី ។
ចំពោះនៅផ្នែកខាងក្នុងវិញ មានអេក្រង់ touchscreen ទំហំដល់ទៅ ៤៧អ៉ីញ ក៏ដូចជាហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ និងកាមេរ៉ា ៣៦០ដឺក្រេ ផ្តល់នៅរូបភាពជុំវិញរថយន្តផងដែរ ៕