MG HS Minor Change ស៊េរីឆ្នាំ ២០២២ ចេញលក់នៅថៃ តម្លៃខ្ទង់ ២ម៉ឺនដុល្លារ

[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុនផលិតរថយន្ត MG បានធ្វើដាក់ចេញលក់ជាផ្លូវការនូវម៉ូឌែល HS Minor Change ស៊េរីឆ្នាំ ២០២២ ថ្មី សម្រាប់ទីផ្សារនៅក្នុងប្រទេសថៃ ជាមួយនឹងតម្លៃ ២៧ ៩៧១ ដល់ ៣៤ ៥២៤ ដុល្លារ។

ជាមួយនឹងរូបរាងនៃម៉ូឌែលនេះត្រូវបានរចនាទ្បើងបែបស្ព័រដោយបំពាក់នូវចង្កៀងមុខប្រភេទ QUAD LED Projector ដែលទ្បើង-ចុះអូតូ, អំពូលជួយបំភ្លឺពេលថ្ងៃ DRL, កាងមុខក្រោយឌីហ្សាញថ្មី ,ប្រព័ន្ធផ្លិតទឹកស្វ័យប្រវត្តិ, ដំបូលបើកខាងលើបែប Panoramic sunroof និងថាសកង់ស្ព័រទំហំ ១៨ អ៊ីញជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដោយទ្បែកផ្នែកខាងក្នុងវិញរថយន្តនេះបានបំពាក់កៅអីស្បែកបែបស្ព័រ, អេក្រង់ឆ្លាតវៃទំហំ ១២ អ៊ីញ ភ្ជាប់ជាមួយនឹងប្រព័ន្ធ AR Navigation, ម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិ Dual Zone ជាមួយនឹងតម្រងខ្យល់ PM 2.5, កញ្ចក់មើលក្រោយដោយស្វ័យប្រវត្តិ, Smart Key ជាមួយប៊ូតុង សម្រាប់បញ្ជា និង Ambient Light។

បន្ថែមពីនេះវាក៏បានបំពាក់នូវអេក្រង់ប្រព័ន្ធកម្សាន្តទំហំ ១០ អ៊ីញ ប្រភេទ Touchscreen អាចភ្ជាប់ជាមួយនឹង​ i-SMART ដែលប្រតិបត្តិការនិង Digital Key សម្រាប់ប្រើប្រាស់ស្មាតហ្វូនជំនួសសោររថយន្ត និងឧបករណ៍បំពងសំលេង ៦ ចំណុចផងដែរ។

ខណៈដែលរថយន្ត MG HS បានបំពាក់ប្រព័ន្ធសុវត្ថិភាពកម្រិតខ្ពស់រួមមាន៖ Blind Sport Detection, ប្រព័ន្ធចាប់សញ្ញាពេលមានរថយន្តមកពីក្រោយ, ប្រព័ន្ធរំឰកអ្នកបើកបរអោយនៅគន្លងផ្លូវ និងបន្ថយល្បឿនស្វ័យប្រវត្តិ, ប្រព័ន្ធជំនួយការបើកបរអោយនៅក្នុងគន្លងផ្លូវ, កំណត់ល្បឿនបើកបរ និងបន្ថយល្បឿនដោយស្វ័យប្រវត្តិតាមល្បឿនរថយន្តខាងមុខ,ប្រព័ន្ធកំណត់ល្បឿពេលបើកបរ,ប្រព័ន្ធហ្វាំ្រង AEB និងមានមុខងារជាច្រើនទៀត។

សម្រាប់រថយន្ត MG HS បានប្រើប្រាស់ម៉ាស៊ីនសាំង TGl turbocharged ចំណុះ ១,៥លីត្រ ផលិតកម្លាំង ១៦២សេះ និងកម្លាំងរមួល ២៥០ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់លេខអូតូ  ៧ វគ្គ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម