MG3 ប្រើ Hybrid ១០០គីឡូម៉ែត្រស៊ីសាំងខ្ទង់ ៤លីត្រ ចេញលក់ជាផ្លូវការជាមួយតម្លៃ ២មុឺនដុល្លារជាង

[ទីផ្សារបទេស] ក្រុមហ៊ុនផលិតរថយន្ត MG ប្រចាំនៅទីផ្សារប្រទេសអូស្រ្តាលី បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត MG3 ស៊េរីថ្មីចុងក្រោយ ផ្តល់ជូនទាំងជម្រើសម៉ាស៊ីនសាំង និង Hybrid ជាមួយតម្លៃលក់ចាប់ពី ២៣ ៩៩០ ដុល្លារ ដល់ ២៩ ៩៩០ ដុល្លារ ។

MG3 ស៊េរីថ្មីចុងក្រោយ ដំណើរការដោយម៉ាស៊ីនដូចជា៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ អាចផលិតកម្លាំងបាន ១១០ សេះ និងកម្លាំងរមួល ១៤២ ញ៉តុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៣វគ្គ ប្រភេទបើកបរប៉ុង ១
  • ប្រព័ន្ធ Hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបានសរុប ១៩១ សេះ និងកម្លាំងរមួល ៤២៤ ញ៉តុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៣វគ្គ ព្រមទាំងអាគុយទំហំ ១,៨៣គីឡូវ៉ាត់ម៉ោង មានកម្រិតស៊ីប្រេងខ្ទង់ ៤-៥ លីត្រ/ម៉ោង ។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ១១៣ ម.ម ទទឹង ១ ៧៩៧ ម.ម កំពស់ ១ ៥០២ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៥៧០ ម.ម ត្រូវបានឌិស្សាញឡើងជាមួយប៉ាណាមុខទំហំធំ ចង្កៀងមុខ-ក្រោយ LED រាងស្រួច ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រជាដើម ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៧អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០,២៥ អ៉ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto  ។ លើសពីនេះ ក៏មានឧបករណ៍បំពងសំឡេង ៦ចំនុច ព្រមទាំងប្រព័ន្ធកាម៉េរា ៣៦០ដឺក្រេផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម