MG5 ស៊េរីឆ្នាំ ២០២៤ មុខមាត់ថ្មី បង្ហាញខ្លួនជាផ្លូវការ គ្រោងចេញលក់នៅខែក្រោយ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត SAIC MG បានធ្វើការដាក់បង្ហាញចេញនៅរូបរាងផ្លូវការរបស់រថយន្ត MG5 ស៊េរីឆ្នាំ ២០២៤ មុខមាត់ថ្មី គ្រោងនឹងដាក់ចេញលក់ជាផ្លូវការនៅខែកញ្ញា ឆ្នាំ ២០២៤ ក្នុងទីផ្សារប្រទេសចិន ។

MG5 ស៊េរីឆ្នាំ ២០២៤ មុខមាត់ថ្មី ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៨១ សេះ និងកម្លាំងរមួល ២៨៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៧ វគ្គប្រភេទ dual-clutch ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ផ្នែកខាងក្រៅរបស់រថយន្តនេះ ទទួលបានប៉ាណាមុខថ្មីស្រដៀងគ្នាទៅម៉ូដែល MG3 Hybrid ចង្កៀងមុខ LED ក៏ឌីស្សាញថ្មី ដែលធ្វើឲ្យរថយន្តកាន់តែមានលក្ខណៈបែបស្ព័របន្ថែមទៀត ។

ចំពោះនៅផ្នែកខាងក្នុងមានភ្ជាប់មកជាមួយកៅអីពូកស្បែកថ្មី កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣អ៉ីញ ក៏ដូចជាកន្លែកសាកថ្មឥតប្រើខ្សែជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម