MG5 លេចមុខនៅប្រទេសក្បែរខាងកម្ពុជា រំពឹងលក់តម្លៃជាង ២ម៉ឺនដុល្លារ

រថយន្ត MG5 ប៉ុន្មានគ្រឿងដំបូង បានចាប់ផ្ដើមបង្ហាញវត្តមាននៅប្រទេសវៀតណាម ដូចនឹងអ្វីដែលហាងលក់ធ្លាប់បាននិយាយថារថយន្ត MG5 នឹងមានតាមហាងនៅចុងខែវិច្ឆិកា ឬដើមខែធ្នូ ដើម្បីឲ្យអតិថិជនបានសាកល្បង។

ទាក់ទងនឹងផែនការប្រកាសចេញលក់នៅវៀតណាម MG5 ឆ្នាំ២០២១ ប្រហែលជាត្រូវរង់ចាំ​រហូតដល់ដើមឆ្នាំក្រោយ ខណៈដែលមានហាងលក់មួយចំនួនបានចាប់ផ្ដើមបើកទទួលការកក់ ដោយរំពឹងថារថយន្តនេះមានតម្លៃប្រមាណ ២ម៉ឺនដុល្លារ ទៅ ២,៤ម៉ឺនដុល្លារ ដោយវាជារថយន្តដែលនាំចូលពីប្រទេសថៃ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំណុចទាក់ទាញរបស់ MG5 ឆ្នាំ២០២១ គឺការឌីហ្សាញបែបយុវវ័យដែលមើលទៅទាក់ភ្នែក ហើយវាមានបំពាក់ដោយអំពូលភ្លើង LED ជាមួយអំពូលភ្លើងបំភ្លឺពេលថ្ងៃ មើលទៅកាន់តែលេចធ្លោ។

នៅលើទីផ្សារវៀតណាម MG5 ឆ្នាំ២០២១ ទំនងជាមានតែជម្រើសម៉ាស៊ីនស្តង់ដារ ដែលមានចំណុះ ១,៥លីត្រ អាចផលិតកម្លាំងបាន ១១៨សេះ និងគួបផ្សំជាមួយប្រអប់លេខដៃ៥វគ្គ ឬប្រអប់លេខ CVT៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម