MG5 ស៊េរីឆ្នាំ ២០២៤ ចេញលក់នៅទីផ្សារប្រទេសថៃជាមួយតម្លៃក្រោម ២មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត MG ប្រចាំនៅទីផ្សារប្រទេសថៃ បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត MG5 ស៊េរីឆ្នាំ ២០២៤ ផ្តល់ជូននៅជម្រើស ២ម៉ូដែលរួមមានម៉ូដែល D និង X ជាមួយតម្លៃលក់ចាប់ពី ១៧ ២៨០ ដុល្លារ ដល់ ១៨ ៣៧៧ ដុល្លារ ។

MG5 ស៊េរីឆ្នាំ ២០២៤ បំពាក់ជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១១៤ សេះ និងកម្លាំងរមួល ១៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ ប្រភេទ CVT ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៦៩៥ ម.ម ទទឹង ១ ៨៤២ ម.ម កំពស់ ១ ៤៨០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៦៨០ ម.ម ដោយមានការឌីស្សាញបែបស្ព័រ ជាមួយប៉ាណាមុខមួយផ្ទាំងធំ ចង្កៀងមុខ-ក្រោយ LED ថាសកង់ស្ព័រពណ៌ខ្មៅ រួមទាំងកងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen រួមទាំងកៅអីស្រោបដោយស្បែកផងដែរ ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការអ្នកបើកបរដ៏ឆ្លាតវៃ MG Pilot ទៀរតផង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម