MG5 ស៊េរីថ្មីចុងក្រោយ ដាក់លក់ជាផ្លូវការ ឯតម្លៃអត់ដល់ ១ម៉ឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត MG បានធ្វើការដាក់ចេញលក់ជាផ្លូវការនៅរថយន្ត MG5 ស៊េរីឆ្នាំ ២០២៦ ទទួលបានការធ្វើឲ្យប្រសើរឡើងបន្ថែម សម្រាប់នៅទីផ្សារប្រទេសចិន ជាមួយតម្លៃលក់ចាប់ពី ៨ ៣៦០ ដុល្លារ ដល់ ៩ ៧៦០ ដុល្លារ ។

សម្រាប់ផ្នែកថាមពលម៉ាស៊ីន MG5 ស៊េរីថ្មីចុងក្រោយនេះ ផ្តល់នៅជម្រើសចំនួន ២ រួមមាន៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១២៧ សេះ និងកម្លាំងរមួល ១៥៨ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨ វគ្គប្រភេទ CVT មានកម្រិតស៊ីប្រេងខ្ទង់ ៦លីត្រ/១០០ គីឡូម៉ែត្រ  ។
  • ម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៧៨ សេះ និងកម្លាំងរមួល ២៨៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៧ វគ្គប្រភេទ dual-clutch មានកម្រិតស៊ីប្រេងខ្ទង់ ៦លីត្រ/១០០ គីឡូម៉ែត្រ  ។

រថយន្តប្រភេទ sedan នេះ មានប្រវែងតួខ្លួនសរុប ៤ ៧១៥ ម.ម ទទឹង ១ ៨៤២ ម.ម កំពស់ ១ ៤៨០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៦៨០ ម.ម ហើយតួខ្លួនធ្វើអំពីដែក High-strength steel ផ្តល់នៅភាពរឹងមាំជាងមុនទៅដល់ ៦៥% ឯណ្ណោះ ។ សម្រាប់ការឌីស្សាញផ្នែកខាងក្រៅ មានប៉ាណាមុខទំហំ ចង្កៀងមុខ-ក្រោយប្រភេទ LED លេងការឌីស្សាញរាងស្រួច ដែលផ្តល់នៅភាពស្ព័រមួយកម្រិតថែមទៀត ។

ចំពោះនៅផ្នែកខាងក្នុងទទួលបានការតុបតែងពណ៌ថ្មី ពោលគឺមានទឹកក្រូច ជាមួយពណ៌ខ្មៅ ដែលផ្តល់នៅភាពកាន់តែ Premium ខណៈកន្លែងផ្សេងមិនមានការផ្លាស់ប្តូរនោះទេបើធៀបនឹងម៉ូដែលឆ្នាំមុន ដោយបានប្រើកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ ក៏ដូចជាកន្លែកសាកថ្មឥតប្រើខ្សែ ព្រមទាំងហ្រ្វាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold, ភើង ambient-lights ២៥៦ ពណ៌ ព្រមទាំងទទួលបានប្រព័ន្ធជំនួយការអ្នកបើកបរ ADAS កម្រិតទី ២ ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម