កាលពីខែកក្កដាកន្លងទៅរថយន្ត MG5 ស៊េរីឆ្នាំ២០២១ បានបញ្ចេញលក់លើទីផ្សារអាស៊ីអាគ្នេយ៍ ជាពិសេសគឺនៅប្រទេសថៃ។ នៅទីផ្សារប្រទេសចិនឯណោះ រថយន្តនេះមានបន្ថែមស៊េរីពិសេសមួយ ដែលនឹងបង្ហាញវត្តមាននៅក្នុងកម្មវិធី Chengdu Motor Show ឆ្នាំ២០២១។
MG5 ស៊េរីពិសេសនេះមានឈ្មោះថា MG5 Scorpio ស៊េរីឆ្នាំ២០២១ ដែលមានរូបរាងស្ព័រជាង និងកាចជាងរថយន្ត MG5 ធម្មតា។ វាមានការផ្លាស់ប្ដូរពីប្រភេទធម្មតានៅលើកាងខាងមុខនិងក្រោយ, ប្រព័ន្ធភ្លើងថ្មី, កង់ថ្មី, និងដុំហ្វ្រាំងក៏មានការប្ដូរដែរ។
បន្ថែមពីនេះវាក៏មានការកែសម្រួលលើម៉ាស៊ីនផងដែរ ដោយបានប្រើប្រាស់ម៉ាស៊ីន៤ស៊ីឡាំង ប្រភេទ Turbocharged ចំណុះ ១,៥លីត្រ អាចផលិតកម្លាំងបាន ១៨១សេះ និងអមដោយប្រអប់លេខស្វ័យប្រវត្តិ៧វគ្គ។
តម្លៃរបស់ MG5 Scorpio នេះមិនទាន់មានការប្រកាសនៅឡើយទេ ប៉ុន្តែរថយន្ត MG5 ធម្មតាគឺមានតម្លៃចន្លោះពីប្រមាណ ១០ ៤៦៩ដុល្លារ ទៅប្រមាណ ១៦ ១៧៤ដុល្លារ៕