ម៉ូដែលពិសេស MG5 10th Anniversary Special Edition ចេញលក់ក្នុងប្រទេសថៃ ជាមួយតម្លៃខ្ទង់ ១មុឺនដុល្លារជាង

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត MG ប្រចាំនៅប្រទេសថៃ បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត MG5 10th Anniversary Special Edition ដែលភ្ជាប់មកជាមួយពណ៌តួខ្លួនពណ៌ប្រផេះថ្មី (Crayon Grey) ផ្តល់នៅភាពស្ព័រជាងមុន ជាមួយតម្លៃលក់ចាប់ពី ១៦ ០៥១ ដុល្លារ ។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ៦៧៥ ម.ម ទទឹង ១ ៨៤២ ម.ម កំពស់ ១ ៤៨០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៦៨០ ម.ម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅ មានប៉ាណារាងជាសំណាញ់ទំហំធំពណ៌ខ្មៅ ប្រើប្រាស់នៅចង្កៀងមុខ LED មានមុខងារទម្លើង-ទម្លាក់ដោយស្វ័យប្រវត្តិ កញ្ចក់ចំហៀងក្តោបអូតូ ព្រមទាំងបំពាក់នៅថាសកង់ស្ព័រទំហំ ១៧ អ៉ីញ និងសំណុំចង្កៀងក្រោយ LED ជាមួយឡូហ្គោ 10th Anniversary ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញ ដោយនៅលើតាប្លូមានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៧ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០ អ៉ីញ ភ្ជាប់មុខងារ Apple CarPlay និង Android Auto កៅអីស្រោបដោយស្បែកអាចលៃតម្រូវបាន ៦ របៀបសម្រាប់អ្នកបើកបរ និង ៤ របៀបសម្រាប់អ្នកដំណើរ ក៏ដូចជាហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold ផងដែរ ។

ទាក់ទឹងទៅនឹងផ្នែកម៉ាស៊ីនវិញ​ រថយន្តនេះ ដំណើរការដោយម៉ាស៊ីនសាំងចណុះ ១,៥ លីត្រ ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ១១៤ សេះ និងកម្លាំងរមួល ១៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ CVT ៨ វគ្គ ប្រភេទបើកបរប៉ុង ១ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម