MG7 ស៊េរីថ្មី ម៉ូដែលខ្ពស់បំផុត បង្ហាញវត្តមាននៅពិព័រណ៌រថយន្ត Shanghai Auto Show

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត MG បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត MG7 ស៊េរីថ្មី ជាម៉ូដែលខ្ពស់បំផុតនៅឯពិព័រណ៌រថយន្ត Shanghai Auto Show ដែលមានតម្លៃលក់ចាប់ពី ១៧ ៣៧០ ដុល្លារ ដល់ ២៤ ៦២០ ដុល្លារសម្រាប់ទីផ្សារប្រទេសចិន ។

រថយន្ត MG7 មានប្រវែងសរុប ៤ ៨៨៤ ម.ម ទទឹង ១ ៨៨៩ ម.ម កំពស់ ១ ៤៤៧ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧៧៨ ម.ម ។ សម្រាប់នៅផ្នែកខាងក្រៅបានបំពាក់ជាមួយប៉ាណាមុខពណ៌ខ្មៅ ចង្កៀងមុខ-ក្រោយប្រើប្រាស់ជាប្រភេទ LED, កញ្ចក់ទ្វារគ្មានស៊ុម និងកាង spoiler ខាងក្រោយដែលអាចលើកឡើងដោយស្វ័យប្រវត្តិនៅពេលមានល្បឿនលើសពី ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង និងបត់ចុះក្រោមនៅពេលដែលល្បឿនធ្លាក់ចុះក្រោម ៧០ គីឡូម៉ែត្រក្នុងមួយម៉ោង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញ មានការរចនាយ៉ាងប្រណិត ត្រូវបានបំពាក់ដោយកៅអីស្ព័រស្រោបដោយស្បែក Silk Nappa ជាមួយនឹងអេក្រង់ភ្លោះ All-in-one ទំហំ ៣៣ អ៉ីញ, អេក្រង់បង្ហាញលើកញ្ចក់ប្រភេទ AR-HUD និងឧបករណ៍បំពងសំឡេងម៉ាក BOSE ចំនួន ១៤ ជាដើម។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ MG7 ដំណើរការដោយម៉ាស៊ីនចំនួន ២ ជម្រើសរួមមាន៖

  • ម៉ាស៊ីនចំណុះ ២,០ លីត្រ Turbocharged អាចផលិតកម្លាំងបាន ២៦១ សេស និងកម្លាំងរមួល ៤០៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៩ វគ្គ
  • ម៉ាស៊ីនចំណុះ ១,៥ លីត្រ Turbo អាចផលិតកម្លាំងបាន ១៨៨ សេស និងកម្លាំងរមួល ៣០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ dual-clutch ៧ វគ្គ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម