MINI Cooper ប្រភេទ Plugin Hybrid ដំបូងបង្អស់ ១០០ គ.ម៉ស៊ីសាំងតែ ២ លីត្រ

នាថ្មីៗនេះរថយន្ត​ប្រភេទ Plugin Hybrid (PHEV) ដំបូង​បង្អស់​របស់​ក្រុមហ៊ុន​រថយន្ត​អង់គ្លេស MINI បាន​បង្ហាញ​ខ្លួន​ជា​ផ្លូវការ នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី ជាមួយ​នឹង​ម៉ូដែល S E Countryman All4។

MINI Cooper S E Countryman All4 ប្រើ​ម៉ាស៊ីន​សាំង​ចំណុះ ១,៥ លីត្រ Turbocharged ទំហំ ៣ ស៊ីឡាំង ជាមួយ​នឹង​ម៉ូទ័រ​អគ្គិសនី​មួយ ដែល​មាន​កម្លាំង​សរុប ២២១ សេះ ​ប្រើជាមួយ​ប្រអប់​លេខអូតូ ៦ វគ្គ ប្រភេទ Steptronic។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

វាអាច​ស្ទុះ​ពី​ល្បឿន ០ ដល់ ១០០ ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ប្រើ​ពេល ៦,៨ វិនាទី ហើយមាន​ល្បឿន​អតិបរមា​ដល់​ ១៩៨ ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។ មិនតែប៉ុណ្ណោះ វាអាច​ដំណើរការ​ដោយ​ប្រើ​ថាមពលអគ្គិសនី​សុទ្ធ តាមរយៈ Max eDrive Mode ក្នុង​ល្បឿន​ដល់​ទៅ ១២៥ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

អ្វី​ដែល​ពិសេស​នោះ​គឺ MINI Cooper S E Countryman All4 ប្រើម៉ាស៊ីន Plugin Hybrid នេះ មានកម្រិតស៊ីសាំងជាមធ្យមត្រឹមតែ ២,១ លីត្រ​ប៉ុណ្ណោះសម្រាប់ការបើកបរ​ចម្ងាយ ១០០ ​គីឡូម៉ែត្រ ហើយ​អាច​បើកបាន​ចម្ងាយ ៤២ ​គីឡូម៉ែត្រ​ នៅ​ពេល​ដំណើរការ​ដោយ​ថាមពលអគ្គិសនី​សុទ្ធ។

អ្នក​ត្រូវ​ចំណាយ​ពេល​ប្រហែល ៥ ម៉ោង ដើម្បីសាកភ្លើង​វាឱ្យពេញ​នៅ​ផ្ទះ និង ៣ ម៉ោង ប្រសិន​បើ​សាក​ភ្លើងនៅ​ស្ថានីយ​សាធារណៈ។ វា​ត្រូវ​បាន​ដាក់​លក់​នៅ​ប្រទេស​ម៉ាឡេស៊ី ក្នុង​តម្លៃ ៦៦ ០០០ ដុល្លារ​​៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម