Mini Cooper សេរ៊ីថ្មីចេញលក់ជាផ្លូវការនៅប្រទេសចិន ឯតម្លៃខ្ទង់ ២មុឺនដុល្លារជាង

[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត BMW និងក្រុមហ៊ុន Great Wall Motor បានធ្វើការប្រកាសដាក់ចេញជាផ្លូវការនូវរថយន្ត Mini Cooper សេរ៊ីថ្មីរបស់ខ្លួន មាន ៥ជម្រើស ដែលមានតម្លៃលក់នៅលើទីផ្សារចាប់ពី ២៦ ១០០ ដុល្លារ ដល់ ៣៦ ៧០០ ដុល្លារ ក្ន​ុុងប្រទេសចិន។

រថយន្តនេះនឹងមានប្រវែងតួខ្លួនសរុប ៣ ៨៥៨ ម.ម ទទឹង ១ ៧៥៦ ម.ម កំពស់ ១ ៤៥៨ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៥២៦ ម.ម​ ដែលទទួលបានពណ៌តួខ្លួនខាងក្រៅចំនួន ៦ រួមមាន Storm Gray, Polar Bear White, British Green, Benedict Yellow, Magic Blue និង Chili Red ព្រមទាំងប្រើប្រាស់ថាសកង់ទំហំ ១៧ អ៊ីញ ចង្កៀងមុខ-ក្រោយ LED ជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ប្រព័ន្ធដំណើរការវិញ រថយន្តនេះទទួលបានជម្រើសម៉ាសុីនដំណើរការជាច្រើនរួមមាន៖

  • ជម្រើសប្រើប្រាស់ម៉ូទ័រអគ្គិសនី ១ អាចផលិតកម្លាំងបាន ១៨១ សេះ និងកម្លាំងរមួល ២៩០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៤០,៧ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយខ្ទង់ ៤៥៦ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។
  • ជម្រើសប្រើប្រាស់ម៉ូទ័រអគ្គិសនី ១ អាចផលិតកម្លាំងបាន ២១៥ សេះ និងកម្លាំងរមួល ៣៣០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៥៤,២ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយខ្ទង់ ៤៥២ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។

ខណៈផ្នែកខាងក្នុងទទួលបានអេក្រង់ទំហំធំជាងមុនដែលដំណើរការដោយប្រព័ន្ធ Mini Operating System 9, ម៉ាសុីនត្រជាក់អូតូ, កន្លែងសាកថ្មឥតខ្សែ និងប្រព័ន្ធជំនួយការបើកបរជាច្រើនទៀត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម