Mitsubishi និង Nissan ចាប់ដៃគ្នាជាលើកដំបូង ក្នុងការផលិតរថយន្តអគ្គិសនីនៅទីផ្សារមួយនេះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Mitsubishi និង Nissan បានក្លាយជាដៃគូសម្ព័ន្ធមិត្តជាលើកដំបូងក្នុងការផលិតរថយន្តប្រើប្រាស់ថាមពលអគ្គិសនីសម្រាប់អតិថិជននៅក្នុងទីផ្សារអាមេរិកខាងជើង ។

កិច្ចសហការនេះនឹងប្រើប្រាស់ភាពខ្លាំងរបស់ក្រុមហ៊ុននីមួយៗ ដោយក្រុមហ៊ុន Nissan ជាអ្នករ៉ាប់រងក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យារថយន្តអគ្គិសនី (EV) ខណៈក្រុមហ៊ុន Mitsubishi ជាអ្នករ៉ាប់រងក្នុងការផលិតរថយន្តប្រភេទ Plug-in Hybrid ទៅលើរថយន្តភីកអាប់ ដែលជួយពួកគេកាត់បន្ថយការចំណាយផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរបញ្ជាក់ផងដែរថា រថយន្ត​ភីកអាប់​នេះ​នឹង​ត្រូវ​បាន​ផលិតនៅ​ក្នុងរោងចក្រនៅឯ​ប្រទេស​ម៉ិកស៊ិកូ ហើយត្រូវបានគេរំពឹងថានឹងមកដល់នៅចន្លោះក្នុងឆ្នាំ ២០២៧ និងឆ្នាំ ២០៣១ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម