យោងតាមសារព័ត៌មាន CNN ឥណ្ឌូណេស៊ីក្រុមហ៊ុន Mitsubishi ទើបតែប្រកាសផែនការវិនិយោគថ្មីដែលមានតម្លៃស្មើ ជិត ៧៨០ លានដុល្លារ ដើម្បីពង្រីកផលិតកម្មនៅក្នុងប្រទេសប្រជុំដោយកោះមួយនេះ ចាប់ពីពេលនេះ ដល់ឆ្នាំ ២០២៥ ។
ក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុនមួយនេះ បានគេរំពឹងអំពីផែនការនេះថានឹងបង្កើនការផលិតកម្មពី ២២០,០០០ ទៅ ២៥០,០០០គ្រឿងក្នុងមួយឆ្នាំ។ គួរកត់សម្គាល់ថាគម្រោងនេះរួមបញ្ចូលទាំងក្រុមហ៊ុន Mitsubishi ឥណ្ឌូណេស៊ី ដែលនឹងផលិតរថយន្តប្រភេទ hybridថ្មីយ៉ាងតិចចំនួន ២ម៉ូឌែលផងដែរ។
មួយក្នុងចំនោមរថយន្តដែលនឹងផលិតនៅក្នុងប្រទេសនេះ ត្រូវបានបញ្ជាក់ថាជារថយន្ត Mitsubishi Xpander Hybrid ។ បន្ថែមលើម៉ូឌែល MPV ៧ កៅអីថ្មីរថយន្ត Mitsubishi Outlander PHEV ក៏ត្រូវរមពឹងថាក៏នឹងមានវត្តមានដែរ ខណះពេលការចែកចាយនៅក្នុងប្រទេសឥណ្ឌូនេស៊ី គឺធ្វើឡើងតាមរយៈការនាំចូល។
បន្ថែមលើការពង្រីកផលិតកម្មដើម្បីឆ្លើយតបទៅនឹងទីផ្សារក្នុងស្រុករោងចក្រ Mitsubishi នៅឥណ្ឌូនេស៊ី នឹងបន្តដើរតួនាទីក្នុងការផ្គត់ផ្គង់យានយន្តទៅកាន់ទីផ្សារប្រទេសជិតខាងផងដែរ៕