Mitsubishi បញ្ចេញគំរូម៉ូដែលថ្មី អភិវឌ្ឍឡើងផ្តោតសំខាន់សម្រាប់ទីផ្សារក្នុងតំបន់អាស៊ាន

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Mitsubishi បានធ្វើការដាក់បង្ហាញចេញនៅគំរូរថយន្តម៉ូដែលថ្មីមានឈ្មោះថា Mitsubishi DST Concept ប្រភេទ SUV ៧កៅអី នៅឯពិព័រណ៍រថយន្ត Philippine International Motor Show កំពុងធ្វើឡើងនៅប្រទេសហ្វីលីពីន ដែលអភិវឌ្ឍឡើងផ្តោតសំខាន់សម្រាប់ទីផ្សារក្នុងតំបន់អាស៊ាន គ្រោងនឹងមកដល់នៅឆ្នាំ ២០២៥ ។

Mitsubishi DST Concept ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង unibody platform ដំណើរការដោយម៉ាស៊ីនសាមងចំណុះ ១,៥ លីត្រ អាចផលិតកម្លាំងបាន ១០៣ សេះ ភ្ជាប់ដោយប្រអប់លេខ CVT ជាមួយរបៀបបើកបរចំនួន ៥ រួមមាន Normal, Tarmac, Gravel, Mud និង Wet ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាបការឌីស្សាញផ្នែកខាងក្រៅរបស់រថយន្តនេះមានលក្ខណៈបែបជាប្រអប់ជ្រុង មានប៉ាណាមុខមួយផ្ទាំងធំរចនារាងជាសំបុកឃ្មុំ ចង្កៀងមុខ-ក្រោយប្រភេទ LED រាងជាអក្សរ T-shaped កញ្ចក់ចំហៀងប្រើប្រាស់ជាប្រភេទឌីជីថល ព្រមទាំងថាសកង់ស្ព័រឌីស្សាញថ្មីផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងតុបតែងផ្តល់នៅប្រណិតភាព និងទាន់សម័យ ជាមួយកុងទ័របង្ហាញព័ត៌មាន និងអេក្រង់កំសាន្ត touchscreen ជាប្រភេទភ្លោះ រួមទាំងកុងស៊ូលកណ្តាលបែបអនាគត និងដៃចង្កូតថ្មីជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម