Mitsubishi ថា ពួកគេនឹងប្រកាសចេញលក់រថយន្ត EV ថ្មីនៅក្នុងឆ្នាំ២០២៦

ក្រុមហ៊ុនផលិតរថយន្ត Mitsubishi មិនមែនជាក្រុមហ៊ុនដែលមានភាពពេញនិយមនៅក្នុងទីផ្សាររថយន្តអគ្គិសនី (EV) ឫការផលិតរថយន្តអគ្គិសនី (EV) នោះទេ ប៉ុន្តែចាប់ពីឆ្នាំ ២០២៦ តទៅ Mitsubishi នឹងដំណើរការលើការផលិតរថយន្ត EV ថ្មីរបស់ពួកគេ។

ក្នុងនោះ រថយន្តថ្មីនេះ ជាប្រភេទ Crossover ប្រើប្រាស់នូវគ្រោងឆ្អឹង AmpR Medium ដូចគ្នានឹងម៉ូដែល Nissan Ariya, Renault Megane E-Tech និង Renault Scenic E-Tech ដែល ប៉ុន្តែរថយន្តនេះអាចនឹងជំនួស Nissan Leaf នៅក្នុងទីផ្សារ។ ខណៈការចេញលក់ម៉ូដែលនេះ គ្រោងនឹងចេញលក់នៅឆ្នាំក្រោយ បន្ទាប់ពីការផលិតរបស់ Nissan ដែលគ្រោងនឹងចាប់ផ្តើមមុនដំណាច់ឆ្នាំនេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲដឹងថា រថយន្ត Mitsubishi EV នឹងត្រូវផលិតនៅប្រទេសជប៉ុន ហើយនឹងមានការនាំចេញជាសកល ដោយក្រុមហ៊ុន Mitsubishi មានគោលដៅលក់រថយន្តអគ្គិសនី ៥០ភាគរយ មុនឆ្នាំ ២០៣០ និង ១០០ភាគរយ មុនឆ្នាំ ២០៣៥ ជាមួយគម្រោងចេញលក់រថយន្តអគ្គិសនីថ្មីចំនួន ៩ម៉ូឌែល មុនឆ្នាំ ២០២៨៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម