[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Mitsubishi បានធ្វើការដាក់បង្ហាញចេញ និងលក់ជាផ្លូវការនៅរថយន្តម៉ូដែលពិសេស Mitsubishi Mirage G4 Black Series Limited Edition ស៊េរីថ្មីចុងក្រោយ មានតម្លៃលក់ចាប់ពី ១៥ ៩៤៧ ដុល្លារនៅទីផ្សារប្រទេសហ្វីលីពីន ។
ម៉ូដែលពិសេសនេះ ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,២ លីត្រ ទំហំ ៣ស៊ីឡាំង អាចផលិតកម្លាំងបន ៧៨ សេះ និងកម្លាំងរមួល ១០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយជម្រើសប្រអប់លេខអូតូ និងប្រអប់លេខដៃ ។
Mitsubishi Mirage G4 មានប្រវែងតួខ្លួនសរុប ៣៨៤៥ មម ទទឹង ១៦៦៥ កំពស់ ១៥០៥ មម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២៤៥០ មម ។ សម្រាប់ការឌីស្សាញផ្នែកខាងក្រៅ រថយន្តនេះប្រើប្រាស់ភាសារចនាឲ្យឈ្មោះថា Dynamic Shield ដោយមានប៉ាណា ថាសកង់ស្ព័រទំហំ ១៥អ៉ីញ ក៏ដូចជាកញ្ចក់ចំហៀងពណ៌ខ្មៅ រួមទាំងចង្កៀងមុខ-ក្រោយប្រភេទ LED ។
ចំពោះនៅផ្នែកខាងក្នុង មានបំពាក់រួមទាំងប្រព័ន្ធម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិ ប្រព័ន្ធកំណត់ល្បឿនបើកបរ និងអេក្រង់កំសាន្តទំហំ ៧ អ៊ីញ ភ្ជាប់មុខងារ Apple CarPlay និង Android Auto ជាដើម ៕