[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Mitsubishi ប្រចាំនៅប្រទេសថៃ គ្រោងនឹងនាំយកនៅរថយន្តភីកអាប់ All-new Mitsubishi Triton ATHLETE នៅក្នុងឆ្នាំ ២០២៤ សម្រាប់ទីផ្សាររបស់ខ្លួន។
រថយន្តនេះ នឹងមកជាមួយម៉ាស៊ីនម៉ាស៊ូត Hyper Power ទំហំ ៤ ស៊ីឡាំង ដូចម៉ូដែលធម្មតាដែរ ប៉ុន្តែអាចផលិតកម្លាំងបានដល់ ២០៤ សេះ និងកម្លាំងរមួល ៤៧០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយជម្រើសប្រអប់លេខអូតូ និងលេខដៃ ៦ វគ្ក ព្រមទាំងជម្រើសប៉ុង ១ និងប៉ុង ២ ផងដែរ ។
សម្រាប់នៅផ្នែកខាងក្រៅរបស់ភីកអាប់ Triton ATHLETE ត្រូវបានតុបតែងជាមួយពណ៌ទឹកក្រូច (Yamabuki Orange Metallic) ដោយត្រូវបានរចនាបែបស្ព័រជាមួយប៉ាណាដែលមានពណ៌ដូចតួខ្លួន និងប្រើប្រាស់នៅថាសកង់ស្ព័រពណ៌ខ្មៅជាដើម ។
ចំពោះនៅផ្នែកខាងក្នុងរបស់ Triton ATHLETE ត្រូវបានតុបតែងជាមួយនឹងពណ៌ខ្មៅ ខណៈកៅអីស្រោបដោយស្បែកជាមួយពណ៌ខ្មៅ-ទឹកក្រូចជាដើម ។ លើសពីនេះ ខណៈព័ត៌មានលម្អិតឧបករណ៍ស្តង់ដារនៃម៉ូដែលរបស់ប្រភេទថៃត្រូវរង់ចាំដល់រថយន្តនេះចេញលក់ជាផ្លូវការ ៕