[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Mitsubishi បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Mitsubishi COLT ស៊េរីឆ្នាំ ២០២៤ ជំនាន់ទី ៧ ប្រភេទ hatchback ប្រើប្រាស់ម៉ាស៊ីនកូនកាត់ Hybrid គ្រោងនឹងចេញលក់នៅទីផ្សារតំបន់អឺរ៉ុបនៅក្នុងខែតុលា ឆ្នាំ ២០២៣ ។
Mitsubishi COLT ជំនាន់ថ្មីនេះ ផលិតឡើងនៅលើគ្រោងឆ្អឹង CMB-F platform ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុន Renault-Nissan-Mitsubishi ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅមានលក្ខណះបែបស្ព័រ ដែលផ្អែកទៅលើរថយន្ត Renault Clio ដោយបានផ្លាស់ប្តូរការចនាថ្មី ប្រើប្រាស់ភាសារចនា Dynamic Shield ដែលមានប៉ាណាតុបតែងជាក្រូម៉េជាប់សងខាងចង្កៀងមុខ full-LED និងអំបូលបំភ្លឺពេលថ្ងៃ LED រាងជាអក្សរ L និងការបឹតខ្យល់ជាដើម ខណៈផ្នែកខាងក្រោយត្រូវបានរចនារចនាបន្ថែមទៀត ដែលក្រុមហ៊ុន Mitsubishi និយាយថា ផ្តល់ឲ្យរថយន្តនៅរូបរាងរឹងមាំ និងមានស្ថេរភាពជាងមុន។
ចំពោះនៅផ្នែកខាងក្នុងវិញ រៀបចំ និងតុបតែងបានស្អាត នៅលើតាឡូមានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៧ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៧ អ៉ីញ និងជម្រើសទំហំ ៩,៣ អ៉ីញ ភ្ជាប់មុខងារ Apple CarPlay និង Android Auto ជាស្តង់ដារ និងទំហំ ១០ អ៉ីញជាជម្រើសផងដែរ ។ លក្ខណះពិសេសផ្សេងទៀតរួមមាន កន្លែងសាកថ្មឥតប្រើខ្សែរ កាំម៉េរា ៣៦០ ដឹក្រេ និងមួយចំនួនទៀត ។
ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តដំណើរការដោយម៉ាស៊ីនរួមមាន៖
- កូនកាត់ hybrid ចំណុះ ១,៦ លីត្រ ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន២ អាចផលិតកម្លាំងបាន ១៤១ សេស និងកម្លាំងរមួល ២០៥ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១,២ គីឡូវ៉ាតម៉ោង ប្រអប់លេខអូតូ
- ម៉ាស៊ីនសាំងចំណុះ ១,០ លីត្រ naturally aspirated ទំហំ ៣ ស៊ីឡាំង មាន ៦៦ សេស និងកម្លាំងរមួល ៩៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃ ៥ វគ្គ
- ម៉ាស៊ីនសាំងចំណុង ១,០ លីត្រ Turbocharged មានកម្លាំង ៩០ សេស និងកម្លាំងរមួល ១៦០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៦ វគ្គ ៕