Mitsubishi DST Concept បង្ហាញខ្លួនជាផ្លូវការ នៅប្រទេសជាប់កម្ពុជា

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Mitsubishi បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Mitsubishi DST Concept នៅទីផ្សារប្រទេសវៀតណាម ហើយគ្រោងនឹងចេញលក់ជាផ្លូវការនៅចុងឆ្នាំ ២០២៥ ឬដើមឆ្នាំ ២០២៦ ខណៈតម្លៃ ក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ ។

Mitsubishi DST Concept នេះ ជាការនាំចូលពីទីផ្សារប្រទេសឥណ្ឌូនេស៊ី ដែលអភិវឌ្ឍឡើងផ្តោតសំខាន់សម្រាប់ទីផ្សារក្នុងតំបន់អាស៊ាន នៅលើគ្រោងឆ្អឹង unibody platform ដំណើរការដោយម៉ាស៊ីនសាមងចំណុះ ១,៥ លីត្រ អាចផលិតកម្លាំងបាន ១០៣ សេះ ភ្ជាប់ដោយប្រអប់លេខ CVT ជាមួយរបៀបបើកបរចំនួន ៥ រួមមាន Normal, Tarmac, Gravel, Mud និង Wet ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាបការឌីស្សាញផ្នែកខាងក្រៅរបស់រថយន្ត SUV ៧កៅអីនេះ នៅតែប្រើប្រាស់ភាសារចនាឲ្យឈ្មោះថា Dynamic Shield Styling Language ជាមួយតួខ្លួនជាជ្រុង មានប៉ាណាមុខមួយផ្ទាំងធំរចនារាងជាសំបុកឃ្មុំ ចង្កៀងមុខ-ក្រោយប្រភេទ LED រាងជាអក្សរ T-shaped កញ្ចក់ចំហៀងប្រើប្រាស់ជាប្រភេទឌីជីថល ព្រមទាំងថាសកង់ស្ព័រឌីស្សាញថ្មីផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងតុបតែងផ្តល់នៅប្រណិតភាព និងទាន់សម័យ ជាមួយកុងទ័របង្ហាញព័ត៌មាន និងអេក្រង់កំសាន្ត touchscreen ជាប្រភេទភ្លោះ រួមទាំងកុងស៊ូលកណ្តាលបែបអនាគត ក៏ដូចជាហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold ជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម