Mitsubishi Eclipse Cross ២០២១ ផ្លាស់ប្តូរមុខ តម្លៃជាង២ម៉ឺន នៅអូស្ត្រាលី

ក្រុមហ៊ុន Mitsubishi បានធ្វើការប្រកាសជាផ្លូវការនូវតម្លៃ និងលក្ខណៈពិសេសរបស់ម៉ូឌែល Eclipse Cross ២០២១ នៅប្រទេសអូស្ត្រាលី មាន៤ជម្រើសសម្រាប់អតិថិជនគឺប្រភេទ ES, LS, Aspire និង Exceed ដែលមានតម្លៃចាប់ពី ២២ ០៧៦ ដុល្លារ រីឯ​ប្រភេទកណ្តាលមានតម្លៃចាប់ពី ២៣ ៧៥៣ដុល្លារ ដល់ ២៥ ៥០២ដុល្លារ និងប្រភេទខ្ពស់បំផុតតម្លៃ ២៧ ៩០៧ដុល្លារ។

ម៉ូឌែលនេះបំពាក់ជាមួយម៉ាស៊ីន ១,៥លីត្រ Turbocharged ស៊ីឡាំង ៤ ថាពលកម្លាំង ១៤៧សេះ និងកម្លាំងរមួល ២៥០ញូតុនម៉ែត្រ ប្រើប្រាស់ប្រភេទបើកបរកង់មុខ ប្រអប់លេខ CVT។ សម្រាប់ Eclipse Cross ២០២១នេះ មានថាសកង់ទំហំ ១៨អុីញ អំពូលភ្លើងបំភ្លឺពេលថ្ងៃ LED អេក្រង់កំសាន្តទំហំ ៨អុីញ អាចភ្ជាប់ជាមួយទូរស័ព្ទ Bluetooth ប្រព័ន្ធបញ្ជារតាមសម្លេង  កាម៉េរ៉ាក្រោយ រួមជាមួយប្រព័ន្ធសុវត្ថិភាពជាច្រើនទៀតដូចជា forward collision mitigation, active stability control, active traction control, active yaw control និង hill-start assist។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អតិថិជនដែលធ្វើការជ្រើសរើសយកប្រភេទខ្ពស់ អាចទទួលបានចង្កៀងមុខ LED ដំបូលបើកខាងលើ កៅអីស្បែកអាចបញ្ជារដោយថាពលអេឡិចត្រូនិចនៅផ្នែកខាងមុខ មានអេក្រង់លើកញ្ចក់ Head-up Display។

ផ្ទាំងផ្សាយពាណិជ្ជកម្ម