[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Mitsubishi បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Mitsubishi Outlander ជំនាន់ទី ៤ ប្រភេទ Plug-in hybrid គ្រោងនឹងចេញលក់ជាផ្លូវការនៅឆ្នាំ ២០២៥ នៅទីផ្សារប្រទេសជប៉ុន ។
Mitsubishi Outlander ជំនាន់ថ្មីនេះ បំពាក់ប្រព័ន្ធ Plug-in hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ២,៤ លីត្រ ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៣០២ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ ផ្គួបជាមួយអាគុយទំហំ ២២,៧ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៨៦គីឡូម៉ែត្រ ខណៈមានសាំងពេញអាចបើករបានចម្ងាយ ៨៤០គីឡូម៉ែត្រ ។
សម្រាប់ផ្នែកខាងក្រៅរបស់ Mitsubishi Outlander ស៊េរីឆ្នាំ ២០២៥ នៅតែប្រើប្រាស់ភាសាការរចនាឲ្យឈោ្មះថា Dynamic shield ជាមួយប៉ាណាទំហំធំ ចង្កៀងមុខ-ក្រោយប្រភេទ LED រួមទាំងបំពាក់ថាសកង់ស្ព័រទំហំ ២០អ៉ីញ ជាមួយដុំហ្វ្រាំងឌីសជាដើម ។
រីឯនៅផ្នែកខាងក្នុងវិញ បានភ្ជាប់មកជាមួយកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ អាចប្រើមុខងារ Apple CarPlay/Android Auto ក៏ដូចជាហ្រ្វាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold និងឧកបរណ៍បំពងសំឡេងម៉ាក Yamaha ចំនួន ១២ចំនុចផងដែរ ។ លើសពីនេះ ក៏បានបំពាក់ប្រព័ន្ធជំនួយការអ្នកបើកបរ ADAS ដែលរួមបញ្ចូលនៅមុខងារសុវត្ថិភាពដ៏សំបូរបែបទៀតផង ៕