ក្រុមហ៊ុន Mitsubishi បានប្រកាសចេញរថយន្ត Outlander PHEV ស៊េរីឆ្នាំ២០២១ ជាផ្លូវការ ដែលទទួលបានការអាប់ដេតលើផ្នែកម៉ាស៊ីនគួរឲ្យកត់សម្គាល់។
រថយន្ត Mitsubishi Outlander PHEV ឆ្នាំ២០២១ ថ្មី បំពាក់ម៉ាស៊ីនប្រភេទ Plug-in Hybrid ដោយគួបផ្សំម៉ាស៊ីនសាំងចំណុះ ២,២លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១២៦សេះ (ខ្លាំងជាងមុន ៩សេះ) ជាមួយនឹងម៉ូទ័រអគ្គិសនីមួយកម្លាំង ៩៤សេះទៀត (ខ្លាំងជាងមុន ១៣សេះ)។
អរគុណទៅដល់ការអាប់ដេតលើម៉ាស៊ីន និងម៉ូទ័រអគ្គិសនីថ្មី រថយន្ត Outlander PHEV ឆ្នាំ២០២១ មានកម្លាំងសរុបដល់ ២២១សេះ។ មិនតែប៉ុណ្ណោះ កញ្ចប់អាគុយអគ្គិសនីថ្មីទំហំ ១៣,៨គីឡូវ៉ាត់ម៉ោង អាចឲ្យវាបើកបរបានឆ្ងាយជាងមុន សរុប ៤០គីឡូម៉ែត្រ រាល់ពេលសាកភ្លើងពេញម្តង ហើយអាចបើកដល់ល្បឿន ១៣៤គីឡូម៉ែត្រក្នុងមួយម៉ោង ដោយប្រើថាមពលអគ្គិសនីសុទ្ធ។
ថ្វីបើទទួលបានការអាប់ដេតច្រើនមែន ប៉ុន្តែតម្លៃរបស់វាមិនត្រូវបានផ្លាស់ប្តូរឡើយ ដោយរថយន្ត Outlander PHEV ឆ្នាំ២០២១ មានតម្លៃចាប់ពី ៣៦ ២៩៥ដុល្លារ សម្រាប់ទីផ្សរាបរទេស៕