Mitsubishi Outlander Ralliart ប្រភេទ high-performance SUV គ្រោងនឹងចេញលក់នៅឆ្នាំក្រោយ

[បរទេស] កាលពីពេលថ្មីៗនេះ គេហទំព័រ Japanese magazine Best Car បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Mitsubishi Outlander Ralliart ប្រភេទ high-performance SUV បន្ទាប់ពីក្រុមហ៊ុន Mitsubishi បានបង្ហាញនៅរូបភាពគំរូនៅឯពិរព័ណ៌រថយន្ត Tokyo Auto Salon 2022 និងគ្រោងចេញលក់នៅក្នុងឆ្នាំ ២០២៤ នៅប្រទេសជប៉ុន។

រថយន្តប្រភេទ Plug-in hybrid នេះ សង្កត់ធ្ងន់លើការតុបតែងបែបស្ព័រក្រោមម៉ាក Ralliart និងទទួល DNA ដែលផ្តល់នៅភាពហាប់ណែន ដោយផ្នែកខាងក្រៅនៅតែប្រើប្រាស់ការឌីស្សាញ Dynamic Shield ជាមួយប៉ាណា Honeycomb និងឡូហ្គោ Ralliart ព្រមទាំងថាសកងទំហំដល់ទៅ ២២ អ៉ីញ នៅផ្នែកខាងក្រោយមានកាង spoiler ជាប់ដំបូលលយចេញមកក្រៅ ចង្កៀង LED ខាងក្រោយ និងកាងការពារទំហំធំជាមួយឡូហ្គោ Ralliart ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់រថយន្តនេះ ត្រូវបានគេរំពឹងថា អាចមានប្រវែងតួខ្លួនសរុប ៤ ៨១០ ម.ម ទទឹង ១ ៨៨០ ម.ម កំពស់ ១ ៧៤៨ ម.ម ប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧០៥ ម.ម និងទំងន់ ២ ១៨០ គីឡូក្រាម ដំណើរការដោយ plug-in hybrid ជាមួយម៉ាស៊ីនសាំងចំណុះ ២,៤ លីត្រ ផ្គួបជាមួយម៉ូទ័រអគ្គិសនីមានកម្លាំងសរុប ២៩០ សេះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម